(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀតលើជនជាតិខ្មែរ អាយុ ៥៨ឆ្នាំម្នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខភិបាល បានបញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ ជាអ្នកគ្រប់គ្រង និងបដិសណ្ឋារកិច្ច ក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីនុ ដោយបានប៉ះពាល់ផ្ទាល់ជាមួយក្រុមអ្នកទេសចរបាំរាំង។
ដោយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះ មិនមានករណីថ្មីឡើយ។
ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ២នាក់ មានស្តី្រ ១នាក់ និងបុរស ១នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។
ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១៩នាក់ រួមមាន ជនជាតិខ្មែរ ៤៩នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕