Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាល់ការមន្ទិលសង្ស័យជុំវិញសុខភាព គីម ជុងអ៊ុន បញ្ចប់នៅថ្ងៃនេះហើយ

រាល់ព័ត៌មានពាក់ព័ន្ធ​នឹងពាក្យចចាមអារ៉ាម​រយៈពេល​២០ថ្ងៃកន្លងមក ជុំវិញមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ថាលោកត្រូវ​វះកាត់​បេះដូង​ ឬធ្លាក់ខ្លួនឈឺរហូតដល់ បញ្ជូនគ្រូពេទ្យពីចិនទៅជួយព្យាបាល…។ ប៉ុន្ដែនៅពេលនេះ អ្វីគ្រប់យ៉ាងត្រូវបាន​បង្ហាញពិត​បញ្ចប់​​នូវការ​មន្ទិល​​សង្ស័យ​ទាំង​ឡាយ​ហើយ។

នៅថ្ងៃទី​២ ខែឧសភា សារព័ត៌មានជាតិកូរ៉េខាងជើង ​KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញវត្តមាន ជាមួយ​ប្អូនស្រី ក្នុងពិធី​សម្ពោធរោងចក្រផលិតជីកសិកម្ម។ ការបង្ហាញវត្តមាននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក​មាន​សុខភាពល្អធម្មតា មិនមានជំងឺ ឬការវះកាត់ ដូចពាក្យចរចាមអារ៉ាមនោះឡើយ។

សារព័ត៌មានជាតិកូរ៉េខាងជើង  KCNA ​បានផ្សាយថា​ លោក គីម ជុងអ៊ុន បានកាត់ខ្សែបូសម្ពោធរោងចក្រផលិតជី ​Sunchon phosphatic ​នៅ​ទីក្រុង​ Sunchon ​ភាគខាងជើង ទីក្រុងព្យុងយ៉ាង។ ពលរដ្ឋ និងថ្នាក់ដឹកនាំកូរ៉េខាងជើងបានទះដៃអបអរសាទរដល់មេដឹកនាំជាន់ខ្ពស់ ដែល​ជាអ្នកជំរុញឲ្យមានការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គឺផលិតជីកសិកម្មដោយខ្លួនឯង ដើម្បីជាការពង្រឹងដល់សេដ្ឋកិច្ចជាតិ។

សារព័ត៌មាន​ KCNA បានបន្ដថា​ ការ​ចូលរួម នៅក្នុងពិធីនោះមានមន្ត្រីកូរ៉េខាងជើងជាច្រើនរូប​ ក្នុងនោះមានប្អូនស្រី  Kim Yo Jong ដែល​ជា​ស្ត្រីមានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើង បន្ទាប់ពី​មេដឹកនាំ គីម ជុងអ៊ុន។ លោកគឺ មានភាពសម្បាយរីករាយយ៉ាងខ្លាំងពេលកាត់ខ្សែបូ​​សម្ពោធរោងចក្រខាងលើ​។ តាមរយៈរូបភាព លោកគីម ជុងអ៊ុន មិនមានជំងឺអ្វីនោះឡើយ​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9187645