កម្លាំងសមត្ថកិច្ចបើកបង្ហាញមុខជនសង្ស័យដែលជាមុខសញ្ញាប្លន់ចំនួន ០៥នាក់ បន្ទាប់ពីធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពវាយសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូ និងខ្សែ.ក ០១ខ្សែ។
ជនសង្ស័យទាំង ០៥នាក់ រួមមានទី១ ឈ្មោះ ទិត្យ សំណាង ហៅ ឡាក់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាជនដៃដល់។ ទី២ ឈ្មោះ ជុំ ចន្ថា ហៅ សានម៉ៅ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាជនដៃដល់។ ទី៣ ឈ្មោះ សាន តែ ហៅ តឹក ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាបក្ខពួក។ ទី៤ ឈ្មោះ ខាន់ ស៊ីមាន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាជនដៃដល់ និងទី៥ ឈ្មោះ សួន ស្រីតី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាបក្ខពួក។
ក្នុងនោះផងដែរកម្លាំងជំនាញបានដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ស៊េរីឆ្នាំ២០០១ ពណ៌ក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ៕ ដោយ ៖ សុង យូ