Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆក់ត្រីឆ្លងចរន្តបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់នៅក្នុងត្រពាំង

កណ្តាល៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះមានករណីឆក់ត្រីឆ្លងចរន្តបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់នៅចំណុចអូរឃ្លី ស្ថិតនៅភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឈឿន វណ្ណឌី ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានពីកន្លែងកើតហេតុរួមមាន អាគុយ០១ ម៉ូទ័រកែច្នៃសម្រាប់ឆក់ត្រី០១ ខ្សែភ្លើង ០៤ម៉ែត្រ ដងឫស្សីប្រវែង ០៣ម៉ែត្រ មានចងដែកជាប់ជាមួយសម្រាប់ឆក់ត្រី។

បើយោងតាមការឆ្លើយបំភ្លឺពីសាក្សីជាបងឈ្មោះ ឈឺន ខន ភេទស្រី អាយុ ៥១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិឃុំជាមួយជនរងគ្រោះបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា ខ្លួនមកពីធ្វើការរោងចក្រវិញប្រហែលម៉ោង ១៨និង៣០នាទី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អត់ឃើញជនរងគ្រោះនៅផ្ទះពេលនោះខ្លួនក៏នាំគ្នាដើររកមិនឃើញសោះ ស្រាប់តែឈ្មោះ រេន

ភេទប្រុស អាយុ ៥១ឆ្នាំ នៅភូមិបឹងរមាស់ ឃុំទួលព្រេជ បានប្រាប់ខ្លួនថា ឃើញម៉ូតូជនរងគ្រោះនៅមាត់អូរ ពេលនោះខ្លួនអត់បានមកមើលទេ ពេលព្រឹកឡើងនៅតែអត់ឃើញ ជនរងគ្រោះមកផ្ទះក៏ប្រាប់បងប្អូនជួយដើររកទៀត ហើយខ្លួន និងប្តីនាំគ្នាមករកនៅអូរឃ្លី ស្រាប់តែឃើញម៉ូតូជនរងគ្រោះនៅមាត់អូរ ពេលនោះខ្លួនក៏ដើរចូលទៅដល់មាត់អូរឃើញជនរងគ្រោះធ្លាក់ចូលទឹកអូរស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ បងប្អូននៃសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអ្វីផ្សេងទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងលោកគ្រូពេទ្យជំនាញបានឱ្យឃើញថា ជនរងគ្រោះពិតជាឆក់ត្រីបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ ដោយឡែកសពបានប្រគល់ជូនក្រុមគ្រួសារ​ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9186652