នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះរថយន្តជាច្រើនគ្រឿងបានតម្រៀបជួរគ្នាចូលឆៀកនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។
មន្ត្រីជំនាញបានថ្លែងអំណរគុណដល់បងប្អូនម្ចាស់រថយន្ត ដែលបានយល់ដឹង និងចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការនាំយករថយន្តមកឆៀក។
ដោយឡែកមន្ត្រីខាងលើក៏បានសុំការអធ្យាស្រ័យផងដែរ ចំពោះការយឺតយូរខ្លះៗដោយសារតែរថយន្តមានចំនួនច្រើនលើសលប់ខ្លាំងពេក៕ ដោយ ៖ សុង យូ