Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ែន ភ័ក្រសុធារិទ្ធ ស្ទើរគាំងបេះដូងក្រោយដឹង ពីង រ៉ូហ្សា ទទួលមរណភាពទាំងវ័យក្មេង

កាលពីព្រឹកមិញ ថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២០ តារាសម្តែងកញ្ញា ពីង រ៉ូហ្សា បានទទួលមរណៈភាពទាំងនៅវ័យក្មេង ធ្វើឲ្យមហាជនស្រឡាំងកាំង និងតក់ស្លុតជាពន់ពេក។

ដោយឡែកនៅមុននេះបន្តិចតារាសម្តែង និងបង្ហាញម៉ូដលោក ប៉ែន ភ័ក្រសុធារិទ្ធ បានបង្ហាញអារម្មណ៍ក្តុកក្តួលសោកសៅទៅកាន់ ពីង រ៉ូហ្សា ដែលត្រូវជាមិត្តភក្តិនិងគ្នា ដោយបានសរសេរសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “មិត្តចាស់ដែលកំសត់កម្រជាមួយគ្នា Ping Roza អើយម៉េចលឿនបែបនេះ ឮហើយចង់គាំង សូមទៅឲ្យបានសុខណាមិត្តជាតិក្រោយកុំអាយុខ្លីដូចជាតិនេះ”។

គួរបញ្ជាក់ថាកញ្ញា ពីង រ៉ូហ្សា បានទទួលមរណៈភាពកាលពីព្រឹកមិញវេលាម៉ោង 7.30 នាទី ដោយសារជំងឺខូចតំរងនោម ថ្លើម  និងផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9185761