ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ថា ណាសា (NASA) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនចំនួន៣ឲ្យអភិវឌ្ឍ, ផលិត និងបង្ហោះយាន lunar landers នាំយកអវកាសយានិកទៅកាន់ ភពព្រះចន្ទនៅក្នុងឆ្នាំ២០២៤ ហើយអាចនឹងទៅកាន់ភពព្រះអង្គារផងដែរ ។
ប្រភពព័ត៌មាន AP បានផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ថា អ្នកគ្រប់គ្រងអង្គការ ណាសា Jim Bridenstine បានប្រកាសកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ថា ក្រុមហ៊ុនចំនួនបី នឹងអភិវឌ្ឍ ផលិត និងហោះហើរ lunar landers ដោយគោលបំណងនាំអវកាសយានិកត្រឡប់ទៅឋានព្រះចន្ទវិញ នៅក្នុងឆ្នាំ២០២៤ ហើយអាចទៅកាន់ភពព្រះអង្គារផងដែរ ។
ក្រុមហ៊ុនឯកជនទាំងបីដែលទទួលបានសិទ្ធិនោះរួមមាន ក្រុមហ៊ុន SpaceX នៅទីក្រុង Hawthorneរដ្ឋ California ដឹកនាំដោយលោក Elon Musk ។ ក្រុមហ៊ុន Blue Origin នៅទីក្រុង Kent រដ្ឋ វ៉ាស៊ីនតោន ដឹកនាំដោយស្ថាបនិកAmazon លោក Jeff Bezos និងក្រុមហ៊ុន Dynetics នៅទីក្រុង Huntsville រដ្ឋ Alabama ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ Leidos ។ កិច្ចព្រមព្រៀងនេះ មានរយៈពេល១០ខែ សរុបទឹកប្រាក់ចំនួន ៩៦៧លានដុល្លារអាមេរិក ។
លោក Bridenstine បានថ្លែងថា «នេះជាចំណុចចុងក្រោយដែលយើងត្រូវការដើម្បីឡើងទៅដល់ឋានព្រះចន្ទ នៅក្នុងឆ្នាំ២០២៤» ។ លោកបានតក់សម្គាល់ថា នោះជាការទៅដល់ឋានព្រះចន្ទដំបូងបំផុត ចាប់តាំងពីដែលដែលយាន Apollo បេសកកម្មទៅឋានព្រះចន្ទក្នុងឆ្នាំ១៩៧២ ។
ក្នុងរយៈពេល១០ខែខាងមុខទៀតនេះ ក្រុមហ៊ុននីមួយៗនឹងសម្រិតសម្រាំងការងាររបស់ខ្លួន ហើយអង្គការណាសាជាអ្នកសម្រេចចិត្តថា តើយានមួយណាដែលត្រូវធ្វើតេស្តមុនដំបូងគេ ។ លោក Bridenstine បានបញ្ជាក់ថា NASA នឹងទៅជាមួយក្រុមហ៊ុនណាមួយនោះ បន្ទាប់ពីទទួលបាននូវឱកាសជោគជ័យខ្ពស់ជាងគេក្នុងឆ្នាំ២០២៤។
អង្គការណាសានឹងពឹងផ្អែកលើផ្កាយរណប Orion ផ្ទាល់ខ្លួន និងរ៉ុក្កែតប្រព័ន្ធអវកាសធំដែលស្ថិតនៅក្នុងការអភិវឌ្ឍនោះ ដើម្បីបាញ់បង្ហោះអវកាសយានិក ទៅកាន់ភពព្រះច័ន្ទ។
ក្រុមហ៊ុនពីរផ្សេងទៀត គឺក្រុមហ៊ុន ប៊ូអ៊ីង និង Vivace បានដាក់សំណើដេញថ្លៃដែរ ប៉ុន្តែត្រូវជម្រុះចោលមុនកំណត់ ដោយមានតែក្រុមហ៊ុន៣ខាងលើប៉ុណ្ណោះបានចុះកិច្ចសន្យា ។ ក្រុមហ៊ុន Blue Origin ទទួលបានច្រើនជាងពាក់កណ្តាលចំនួនទឹកប្រាក់សរុប ៥៧៩ លានដុល្លារ ពោលគឺច្រើនជាងបួនដងទឹកប្រាក់ក្រុមហ៊ុន SpaceX ទទួលបានតែ ១៣៥ លានដុល្លារ និងក្រុមហ៊ុន Dynetics ទទួលបានចន្លោះពី២៥៣លានដុល្លារ ៕ ប្រែសម្រួលដោយ៖ thach yat