Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនដំណើរការឡើងវិញ​ នៅថ្ងៃទី​៤ខែឧសភា

នៅថ្ងៃទី​១ ខែឧសភានេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ Muhyiddin Yassin បានប្រកាសថា​ រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួន​ បើកទ្វារដំណើរ ចាប់ពីថ្ងៃទី​៤ ខែឧសភា​ ក្រោយ​ការផ្អាកដោយសារតែការឆ្លងរាលដាលកូវីដ​១៩។

លោក​ Muhyiddin Yassin បានប្រកាសថា​ ម៉ាឡេស៊ី បានត្រៀមលក្ខណៈ ចាប់ផ្តើមដំណើរការ​សេដ្ឋកិច្ច ដោយប្រុងប្រយ័ត្នបំផុត ។ ជាមួយគ្នានេះ ​បណ្តារោងភាពយន្ត ក្លឹប… មិនទាន់​អនុញ្ញាត​​​ឲ្យបើកទ្វារនៅឡើយ។ ជាមួយគ្នានេះ សាលារៀន ព្រះវិហាអ៊ិស្លាមនៅ​បន្ត​បិទ​ទ្វារផងដែរ​។

នាយករដ្ឋមន្ត្រី​ Muhyiddin Yassin បានបន្តទៀតថា ពឹងផ្អែកទៅលើ ក្រសួងសុខាភិបាល និង​អង្គការ​WHO ​ រដ្ឋាភិបាលបានសម្រេចបើកទ្វារតែវិស័យ​សំខាន់ៗ សម្រាប់សេដ្ឋកិច្ចជាតិ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែត្រូវគោរពទៅតាម​ច្បាប់ការពារឆ្លងកូវីដ១៩។

លោក​ Muhyiddin Yassin វិធីសាស្ត្រការពារដូចជាពាក់ម៉ាស់ គម្លាតសង្គម នៅតែ​បន្តរក្សា​ដដែល​ ។ ចំណែក សកម្មភាព កីឡានានាមិនអនុញ្ញាតឲ្យមានមនុស្សលើសពី​១០នាក់​ឡើយ។ ភោជនីយដ្ឋានទទួលបានការអនុញ្ញាតឲ្យបើកទ្វារតែត្រូវគោរពច្បាប់ គម្លាតពីគ្នា៕ ប្រែ​សម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9185521