ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែងដែលមានមុខមាត់ដូចកូនកាត់ឥណ្ឌាកញ្ញា សម ម៉ាណា ដែលបានសាងកេរ្តិ៍ឈ្មោះ ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈជាង១០ឆ្នាំមកហើយ។
ដោយឡែកថ្មីៗនេះកញ្ញា សម ម៉ាណា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលនាងមានផ្ទៃពោះ ដោយមិនទាន់លេចឮដំណឹងរៀបការ។ តាមរយៈរូបភាពជាច្រើនសន្លឹក និងចូលរួមតាមកម្មវិធីនានា ម៉ាណា ព្យាយាមបិទបាំងផ្ទៃពោះរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះរូបរាងរបស់នាងឃើញថា បែកសាច់ទ្រលុកទ្រលន់ជាងមុន។
ជាមួយគ្នានោះដែរ សម ម៉ាណា បានប្រាប់មិត្តភក្តិស្និទ្ធស្នាលថានាងឡើងគីឡូណាស់ ពេលនេះឡើងរហូតដល់ទៅ ៦៧គីឡូ ទម្រាំសម្រាលកូនប្រហែលឡើងដល់ទៅ ៨០គីឡូ ហើយនាងបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្តាយគេ តែតារាស្រីរូបនេះនៅមិនទាន់បើកបង្ហាញមុខមាត់ឪពុកកូនក្នុងផ្ទៃឡើយទេ ៕ ដោយ៖ លក្ខិណា