Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មួយព្រឹកសោះ សមត្ថកិច្ចឃាត់ម៉ូតូ និងរថយន្តល្មើសច្បាប់ សរុបជិត ១ពាន់គ្រឿង

ភ្នំពេញ៖ យុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី មានម៉ូតូ និងរថយន្ដសរុបជិត ១០០០គ្រឿង ដែលល្មើសនឹងច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ ដើម្បីធ្វើការផាកពិន័យ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ យុទ្ធនាការនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

បើយោងតាមរបាយការណ៍បឋម របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅវេលាថ្ងៃត្រង់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចំនួនម៉ូតូ និងរថយន្ដ ដែលសមត្ថកិច្ចធ្វើការឃាត់ ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក ក្នុងនោះមានម៉ូតូ៩០០គ្រឿង និងរថយន្ដ ៨០គ្រឿង។ របាយការណ៍ដដែល បានបង្ហាញថា ម៉ូតូចំនួន ៩០០គ្រឿង អំពើល្មើសរួមមាន៖ អត់មួក ៨៤៥គ្រឿង, អត់ស្លាកលេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរ ចំនួន ៤៧គ្រឿង។ ចំណែកឯរថយន្តសរុបចំនួន ៨០គ្រឿង អំពើល្មើសរួមមាន៖ អត់ពាក់ខ្សែក្រវ៉ាត់ ៦៣គ្រឿង, បញ្ច្រាស់ទិស ៧គ្រឿង, អត់ស្លាកលេខ ២គ្រឿង, និយាយទូរស័ព្ទ ២គ្រឿង, អត់ប័ណ្ណសំគាល់យាន ១គ្រឿង, ល្មើសសញ្ញាចរាចរ ៣គ្រឿង និងដឹកសំពីងសំពោង ២គ្រឿង។

វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។​

ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ការពន្យល់បងប្អូនប្រជាពលរដ្ឋថា មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ផ្ទុយទៅវិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ៕ ដោយ៖ ភាព

from: https://tnaot.com/km/m/detail/article/9185371