Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានរដ្ឋសភាប៉ាគីស្ថានឆ្លងកូវីដ​១៩

កាលពីយប់ថ្ងៃទី​៣០ ខែមេសា ប្រធានរដ្ឋសភាប៉ាគីស្ថាន លោក Asad Qaiser បានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ​១៩​ ហើយលោកត្រូវសម្រាកព្យាបាល នៅក្នុងផ្ទះ។

នៅលើបណ្តាញសង្គម Twitter ​លោក​ Qaiser បានបញ្ជាក់ថា «លទ្ធផលធ្វើតេស្តរបស់ខ្ញុំ រក​ឃើញវិជ្ជមាន ចំពោះកូវីដ​១៩ ហើយពេលនេះ ខ្ញុំត្រូវផ្តាច់ខ្លួន នៅក្នុងផ្ទះ ដើម្បីព្យាបាល»។

បណ្តាញទូរទស្សន៍​GEO ​បានដកស្រង់សម្តីប្អូនប្រុសរបស់​ប្រធានរដ្ឋសភាប៉ាគីស្ថាន បាន​បញ្ជាក់ថា កូនប្រុស និងកូនស្រីរបស់លោក ក៏ធ្វើតេស្តវិជ្ជមានរកកូវីដ​១៩ផងដែរ។

ក្នុងរយៈពេល​២សប្តាហ៍កន្លងមក​មានតំណាងរាស្ត្រ ប៉ាគីស្ថាន ២រូបឆ្លងកូវីដ និងប្រធានគណៈកម្មការខេត្ត រួមទាំងមន្ត្រីប៉ាគីស្ថានមួយចំនួនក៏បានឆ្លងកូវីដ​១៩ផងដែរ​។ កន្លងមក អភិបាលខេត្ត​ Sinhdh ស្ថិតនៅភាគខាងត្បូង ប៉ាគីស្ថាន លោក​ Imran Ismail ក៏រកឃើញឆ្លងកូវីដ១៩ ក៏ត្រូវសម្រាក់ព្យាបាលនៅក្នុងផ្ទះ។

ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសប៉ាគីស្ថាន បន្តកើនឡើងខ្ពស់ ហើយមន្ត្រីជំនាញ​បាន​លើក​ឡើងថា នៅក្នុងខែឧសភានេះ ប៉ាគីស្ថាននឹងឈានដល់កម្រិតកំពូល នៃការឆ្លងកូវីដ​១៩។​តាមតួលេខរបស់ worldometers.info គិតមកដល់ព្រឹកថ្ងៃទី១ ខែឧសភា នៅប៉ាគីស្ថាន មានអ្នក​ឆ្លងកូវីដ​១៩ កើនឡើងដល់ជាង១៧ពាន់នាក់ និងស្លាប់ ៣៨៥នាក់៕ ប្រែ​សម្រួល​ដោយ៖MEO

from: https://tnaot.com/km/m/detail/article/9185248