Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមអ្នកតវ៉ាអាមេរិកកាន់អាវុធចូលវិមានកាពីតូល ទាមទារឲ្យបញ្ចប់ការបិទប្រទេស

ក្រុមបាតុករអាមេរិកប្រដាប់ដោយអាវុធ កាលពីថ្ងៃទី៣០ ខែមេសា បាននាំគ្នាចូល​ទៅកាន់​អគារ​កាពីតូល ស្ថិតក្នុងរដ្ឋ Michigan ហើយទាមទារឲ្យអភិបាលរដ្ឋ មកពីបក្សប្រជាធិបតេយ្យ លុប​ចោលបទបញ្ជាការបិទរដ្ឋ ដោយសារវីរុសកូរ៉ូណា​ ហើយសមាជិកសភាខ្លះ​ត្រូវគេ​រាយ​ការណ៍ថា បានពាក់អាវការពារគ្រាប់កាំភ្លើងផងដែរ។

ក្រុមបាតុកររាប់សិបនាក់ បានប្រមូលផ្តុំគ្នា នៅបន្ទប់រង់ចាំ នៃអគារនោះ ជាកន្លែងដែល​ពួកគេ​បាន​ទាមទារមានការអនុញ្ញាតពីសភា។ រីឯប៉ូលិសក្នុងរដ្ឋពាក់ម៉ាស់ បានរារាំងពួកគេ​ មិន​ឲ្យ​ចូល ប៉ុន្ដែបាតុករទាំងនោះមិនមានអ្នកណាម្នាក់ពាក់ម៉ាស់នោះឡើយ។

លោកស្រី Dayna Polehanki សមាជិកព្រឹទ្ធសភាម្នាក់ បានសរសេរនៅលើបណ្ដាញសង្គម  ដោយ​ភ្ជាប់​ជាមួយរូបថត ដែលបង្ហាញពីបុរស៤នាក់ថា « យ៉ាងហោចណាស់ ក៏មានបុរសម្នាក់​ប្រដាប់​ដោយកាំភ្លើង ស្រែកដាក់យើង»។ រីឯអ្នកការងាររបស់ខ្ញុំ បាន​ពាក់អាវ​ការពារ​គ្រាប់​កាំភ្លើង ហើយខ្ញុំក៏មិនដែលសរសើរដល់កងការពារដូចពេលនេះឡើយ។

ក្រុមបាតុករ បានស្រែកថា ពួកគេទាមទារឲ្យអភិបាលរដ្ឋ Michigan លុបចោលច្បាប់​បិទ​ប្រទេស ហើយផ្ដល់​សេរីភាពដល់ពួកគេ អាចដើរហើរ និងទៅធ្វើការវិញជាធម្មតា។  ពួកគេ​ជឿថា ពលរដ្ឋអាមេរិកាំង និង អ្នកនៅក្នុងរដ្ឋមីឈីហ្គេន មានសិទ្ធិសេរីភាពទៅធ្វើការងារ ដើម្បីរកចំណូលចិញ្ចឹមគ្រួសាររបស់ពួកគេ។ ពួកគេត្រូវការសេរីភាពដើរហើរ ប្រមូលផ្ដុំគ្នា​តាមជំនឿសាសនារបស់ពួកគេ។

បើគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ អាមេរិកមានអ្នកឆ្លងកូវីដ១៩ កើនឡើងជាង១ ០៩៥ ៣០៥​នាក់ ក្នុងនោះស្លាប់៦៣ ៨៧១ និងជាសះស្បើយ ១៥៥ ៧៣៧នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9185215