Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនបើកទ្វារ​ឧទ្យាន សារមន្ទីរ​ ស្វាគមន៍អ្នកទេសចរ ក្រោយបិទជា​ច្រើនខែ​ដោយសារកូវីដ​១៩

សួន ឧទ្យាន សារមន្ទីរ ព្រមទាំង​ទីក្រុង​បុរាណដែលបោះបង់ចោល​​ របស់ចិន បានបើក​ទ្វារ​ឡើងវិញ ដើម្បីទទួលសាធារណជនឲ្យចូល​ទៅទស្សនាកម្សាន្ដ។ 

ទីតាំង​ទេសចរណ៍​ទាំងនេះ ​ត្រូវបានប្រកាស​បិទទ្វារ ​អស់រយៈពេលជាច្រើន​ខែ​ ដោយសារ​តែជំងឺ​កូរ៉ូណាវីរុស ឬកូវីដ​១៩ (COVID-19)​​ ឆ្លងរាតត្បាត ។ 

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន AP កាលពីថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០២០ បញ្ជាក់ថា​ ទីក្រុង​ដែល​បោះបង់ចោល ជាអតីត​រាជដំណាក់​អធិរាជចិននោះ បានបើកទ្វារ​សម្រាប់​អ្នក​ទេសចរ បានតែ​ចំនួន​៥ពាន់នាក់​​​ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺធ្លាក់ចុះ​ពីប្រហែល ​៨០ ០០០ នាក់កាលពីគ្រាមុន។ 

សួនឧទ្យាន​ជាច្រើន​ ក៏បានបើកទ្វារ​អនុញ្ញាត​ឲ្យមនុស្សចូលកម្សាន្ដ បានប្រហែល​៣០ភាគរយ​ប៉ុណ្ណោះ ប្រៀបជាមួយ​ចំនួន​អ្នកចូលទស្សនា ដែលធ្លាប់មានសរុប​កាលពីគ្រាមុន ។ 

គួរបញ្ជាក់ថា នៅថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២០ ចិនបានអះអាងថា រកឃើញវីរុស​ឆ្លង​ថ្មី​១២ករណី ហើយក្នុងចំណោម​នោះ​ ៦ករណី​ គឺមកពីប្រភពខាងក្រៅ ។ មិនមានអ្នកជំងឺ​កូវីដ​១៩ណាម្នាក់​បានបាត់បង់ជីវិត​ នៅក្នុងប្រទេសនេះ​ ក្នុងអំឡុងរយៈពេល​១៦ថ្ងៃ​រៀងរហូតមក ។ 

ប្រទេសចិន​មានអ្នកជំងឺកូវីដ​១៩ សរុបជាង​៨៣ ០០០ នាក់ ក្នុងនោះ ៤ ៦៣៣ នាក់បានបាត់បង់ជីវិត ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9184988