បទចម្រៀងដ៏ចាក់ដោតចិត្តអ្នកគាំទ្រ «សម្ពាធសញ្ញា+» របស់ ហេង ពិទូបានចេញជាផ្លូវការហើយ ក្រោយមានការទន្ទឹងរង់ចាំពី Fan ជាយូរ។
«សម្ពាធសញ្ញា+» រៀបរាប់ពីបញ្ហាជាច្រើនដែលបានរត់ចូលមកក្នុងជីវិតមនុស្សម្នាក់ ទាំងបញ្ហាការងារ គ្រួសារ ស្នេហា មិត្តភក្តិ ដែលធ្វើឲ្យគេហត់នឿយក្នុងជីវិត មានអារម្មណ៍ថាគ្មានសល់អីសោះក្នុងជីវិតរហូតវាក្លាយទៅជាសម្ពាធមួយពិបាកនឹងឆ្លងកាត់។
មួយបទនេះបានធ្វើឲ្យអ្នកស្ដាប់ថាពិតជាដូចរឿងរ៉ាវខ្លួនឯងណាស់ ដែលវាធ្វើឲ្យពួកគេមានអារម្មណ៍ថាចាក់ដោតណាស់។
លើសពីនេះបទនេះកំពុងតែទទួលបានការគាំទ្រខ្លាំង ពីមហាជន ហើយសរសើរមិនដាច់ពីមាត់ថាម្ចាស់បទ«ខ្លាចបាត់អូន» រូបនេះចេញមួយបទៗពិតជាពីរោះ និងមានន័យស្ដាប់មិនចេះធុញ៕
អត្ថបទ៖ ផេង ផលធិតា