Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជានាំចេញអង្ករកើនឡើងជាង៨ម៉ឺនតោន ទោះពិភពលោកកំពុងជួបវិបត្តិកូវីដ១៩

ភ្នំពេញ៖ អំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាលត្បាត និងចម្លងពេញពិភពលោកនេះ កម្ពុជាអាចនាំចេញអង្ករបានកើនឡើងជាង ៨ ម៉ឺនតោន។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន បានមានប្រសាសន៍ថា៖ “ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក (ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវីដ១៩) ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ មានកំណើន ៨៦.៤៨៩ តោន ស្មើនឹង ៤០,៤៦% ធៀបទៅការនាំអង្ករចេញក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩”។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញលទ្ធផល នៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០ បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០០.២៥២តោន ដោយបាននាំចេញទៅកាន់ប្រទេសចិន ជិត ៤១ភាគរយ ទៅអឺរ៉ុបជាង ៣២ភាគរយ អាស៊ានប្រមាណជា ជាង ១២ភាគរយ នៃការនាំចេញសរុប៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9184805