Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់មានសមត្ថភាពផលិតមីស៊ីលឆ្លងទ្វីបអាចវាយប្រហារទឹកដីអាមរិក

អ៊ីរ៉ង់​ទើបតែបានបាញ់បង្ហោះផ្កាយរណប ប្រកបដោយជោគជ័យទៅកាន់តារាវិថីផែនដី ដោយ​ប្រើប្រាស់រ៉ុក្កែតផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់។

តាមការលើកឡើងរបស់កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអីរ៉ង់​ IRGC ​បានបញ្ជាក់ថា បាន​បាញ់​បង្ហោះផ្កាយរណបយោធា​ Noor ​ឡើងទៅកាន់តារាវិថីផែនដី​ មានកម្ពស់ ៤២៥ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់មីស៊ីល​​ពីរជាន់​ប្រភេទ​ Ghased ​សម្រាប់រុញផ្កាយរណបឡើង។

លោកឧត្តមសេនីយ៍ Hossein Salami មេទ័ព​ IRGC បានបញ្ជាក់ថា​ ទាំងមីស៊ីលរុញ និង​ផ្កាយ​រណប​ផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ ។ ទាំងនោះជាជោគជ័យ​យ៉ាងធំធេងរបស់អ៊ីរ៉ង់​ ហើយ​ក៏ជាមូលដ្ឋានជួយដល់អ៊ីរ៉ង់ ផលិតមីស៊ីល ឆ្លងទ្វីប ក្នុងពេលអនាគតផងដែរ។

ជាមួយគ្នា​នេះដែរ អ៊ីរ៉ង់​បានខិតខំធ្វើជាផលិតមីស៊ីលឆ្លងទ្វីប គឺជារឿងសំខាន់បំផុត ដើម្បីការ​ពារ​ប្រទេស។ ចាប់តាំងពីលោក ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់​បានខិតខំផលិតអាវុធទំនើបៗជាច្រើន ក្នុងនោះមាន មីស៊ីល ដើម្បីការពារខ្លួន ខ្លាចអាមេរិក​វាយប្រហារ៕ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9184799