
តារាចម្រៀងជ្រកក្រោសមផលិតកម្មហង្សមាស កញ្ញា សុខ ស្រីនាង ថ្មីៗនេះបានអង្រួនបេះដូងអ្នកគាំទ្រមិនស្ទើរនោះទេ ក្រោយកញ្ញាបង្ហាញសម្រស់បែបធម្មជាតិជាមួយរូបភាពប៉ុន្មានសន្លឹកដែលទើបបង្ហោះនៅលើបណ្ដាញសង្គម។
មហាជនដែលជា Fan របស់តារាចម្រៀងស្រីរូបនេះ បានសរសើរថានាងពិតតជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតខ្លាំងនាពេលបច្ចុប្បន្ន ទោះបីនាងមិនបានកែកុនអ្វីដើម្បីលើកសម្រស់ទាល់តែសោះក៏ដោត ពោលគឺពួកគេថា នាងពិតជាស្រស់ស្អាតតាមបែបធម្មជាតិតែម្ដង។
រូបភាពដែលធ្វើឲ្យបេះដូងអ្នកគាំទ្រស្ទើរលោតចេញក្រៅខ្លួននោះ ជារូបភាពតារាស្រីអង្គុយលើកៅអីផ្អែកមួយ ដែលរាងកាយ ត្រូវបានក្រាលគ្របដោយសំលៀកបំពាក់មួយឈុតមានពណ៌រូបផ្កាបែកខៀវបែបសាមញ្ញមួយដែលនាងស្លៀកនៅផ្ទះ។ ស្រីនៀង ត្រូវបានអ្នកគាំទ្រសរសើរថា មានភាពស្រស់ស្អាតស៊ីគ្នាឥតខ្ចោះជាមួយសំលៀកបំពាក់មួយឈុតនោះ។
ក្នុងរូបភាពនីមួយៗដែលម្ចាស់បទ «ហត់ទេ ស្រឡាញ់គេម្នាក់ឯង» គឺពិតជាស្រស់ស្អាត និងមើលទៅមិនស៊ាំភ្នែក ព្រោះរូបភាពទាំងនោះរំលេចទឹកមុខញញឹមស្រទន់ ពេញដោយមន្តស្នេហ៍មកកាន់អ្នកគាំទ្រ។ ឯរូបពេលនាងបិទភ្នែកគេង ផ្ដេកខ្លួនលើកៅអី ធ្វើឲ្យអ្នកគាំទ្រនៅតែទប់ចិត្តមិនបានចំពោះការធ្លោយមាត់សរសើរ ពោលគឺថា សូម្បីតែគេង ក៏តារាស្រី មើលទៅស្រស់ស្អាតខ្លាំងដែរ៕
រូបភាព៖ Facebook