Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឱ វណ្ណឌីន៖ កូវីដ១៩នៅកម្ពុជា ស្ថិតក្នុងដំណាក់កាលភ្លើងស្តុបពណ៌លឿងនៅឡើយទេ

ភ្នំពេញ៖ ស្ថានភាពវីរុសកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងដំណាក់កាល នៃភ្លើងស្តុបពណ៌លឿងនៅឡើយទេ។ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ទីភ្នាក់ងារ AKP។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ “ចរាចរណ៍វីរុសកូវីដ១៩ នៅមិនទាន់មានភ្លើងស្តុបពណ៌ក្រហមនៅឡើយទេ។ កម្ពុជានៅក្នុងពេលនេះ គឺស្ថិតនៅស្ថានភាពភ្លើងស្តុបពណ៌លឿងនៅឡើយ ដូច្នេះប្រសិនបើមិនគោរពភ្លើងស្តុបពណ៌លឿងនេះទេ ហើយនៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះនឹងវីរុសកូវីដ១៩ មិនខាន ហើយធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ១៩ភ្លាម”។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា៖ “ខ្ញុំក៏សូមស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការវ៉ៃលុករបស់រលកទី២ នៃការចម្លងវីរុសកូវីដ១៩ នៅកម្ពុជាឱ្យបានគ្រប់ៗគ្នា”។

សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាគ្មានករណីឆ្លងកូវីដ១៩ ចំនួន១៩ថ្ងៃជាប់ៗគ្នាមកហើយ ខណៈករណីកំពុងព្យាបាលនៅសល់តែ ៣ នាក់ទៀតប៉ុណ្ណោះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9184461