Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមចារកម្មអាមេរិក ច្រានចោលព័ត៌មានថា កូវីដ១៩មនុស្សជាអ្នកបង្កើតឡើង

ក្រុមចារកិច្ចអាមរិក​បាន ច្រានចោលព័ត៌មាន​ លើកឡើងថា ​វីរុសកូវីដ​១៩​មានមនុស្សជាអ្នក​បង្កើត​​ឡើង​ ឬក៏ផ្លាស់ប្តូរហ្សែន​​​ពីវីរុសផ្សេង។

តាមប្រភពព័ត៌មានពីការិយាល័យ​ចារកិច្ចជាតិអាមេរិក បានបញ្ជាក់ថា អាមេរិក​កំពុងតែ​ស្រាវ​ជ្រាវ ពិនិត្យ​ថា តើកូវីដ១៩អាចកើតចេញពីការបែកធ្លាយ ពីបន្ទប់ពិសោធន៍​របស់ចិន នៅទីក្រុង​វូហាន​ឬយ៉ាងណា?

ការប្រកាសរបស់ក្រុមចារកិច្ចអាមេរិកកើតឡើង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសមួយចំនួន បានចោទប្រកាន់ថា វីរុសកូវីដ​១៩ កើតចេញពីបន្ទប់ពិសោធន៍ នៅ​ទីក្រុងវូហាន បានសម្លាប់មនុស្សកើនឡើង ជាង​​២៣៤ពាន់នាក់ ​នៅលើពិភពលោក។

រយៈពេលកន្លងមក ​រដ្ឋាភិបាលដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់សកម្មភាព​របស់ចិន ថា មិនមានសកម្មភាពទប់ស្កាត់ទាន់ពេល ទុកឲ្យកូវីដ​១៩ រាលដាល នៅជុំវិញពិភពលោក​។ អាមេរិក បានទាមទារឲ្យចិន ត្រូវតែទទួលខុសត្រូវចំពោះការរាលដាលខាងលើ​។

ចំណែករដ្ឋាភិបាលចិនវិញ​បានច្រានចោលការចោទប្រកាន់ខាងលើ ដោយបញ្ជាក់ថា រាល់ការ​ចោទ​ប្រកាន់ពាក់ព័ន្ធកូវីដ​១៩ គឺជារឿងមិនពិតឡើយ គឺជាការរៀបចំដើម្បីទម្លាក់កំហុស​ទៅ​ឲ្យ​ចិនតែប៉ុណ្ណោះ។ កន្លងមក អង្គការសុខភាពពិភពលោក ក៏បានលើកឡើងផងដែរថា កូវីដ​១៩ មិនមែនកើតចេញពីបន្ទប់ពិសោធន៍របស់ចិនឡើយ៕ប្រែសម្រយលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9184422