លើលោកនេះគ្មានអ្វីដែលសមបំណងយើងរហូតនោះទេ មានអាក្រក់ មានល្អ មានស មានខ្មៅ គឺជារឿងដែលយើងគង់តែនឹងជួប ដូច្នេះហើយ នៅពេលដែលអ្នកបានជួបនឹងបញ្ហាអ្វីមួយសូមកុំអាលអស់សង្ឃឹមឱ្យសោះត្រូវតែព្យាយាមបន្តអ្វីដែលអ្នកអាចធ្វើបាន លើកទឹកចិត្តខ្លួនឯងឱ្យរឹងមាំដើម្បីប្រយុទ្ធជាមួយនឹងបញ្ហាបន្តទៀត។
ចង់សម្រេចបំណង ត្រូវហ៊ានសាកល្បង។ សាកល្បងម្តងមិនបានសម្រេច សាកល្បងម្តងទៀត ហើយបើនៅតែបរាជ័យទៀត សូមកុំបញ្ឈប់សកម្មភាពរបស់ខ្លួនឯង ត្រូវប្តូរយុទ្ធសាស្ត្រហើយទៅសម្រេចវាអោយបាន។ មិនថាបំណងនោះត្រូវរងទុក្ខនិងហត់នឿយយ៉ាងណានោះទេ ត្រូវតែជំរុញទឹកចិត្តខ្លួនឯងឡើង កុំបោះបង់ដោយងាយៗ។
ស៊ូព្យាយាមឈ្មុលទៅមុខទាំងត្រដរ ក៏ប្រសើរជាងអង្គុយអស់សង្ឃឹមមិនព្រមធ្វើអ្វីសោះនោះដែរ ទោះជាលទ្ធផលនោះទៅជាយ៉ាងណាក៏ដោយក៏អ្នកមិនអាចមានវិប្បដិសារីនៅក្នុងចិត្តដែរ។
កុំអាលអស់សង្ឃឹមឱ្យសោះ ត្រូវតែជឿជាក់លើខ្លួនឯង ថាអ្នកប្រាកដជាអាចធ្វើបានដរាបណាអ្នកនៅមានដង្ហើមក្តីសង្ឃឹមគឺមិនបាត់បង់ឡើយ។
ទោះជាអ្នករស់បានតែមួយថ្ងៃទៀតក៏ត្រូវតែរស់ឱ្យមានន័យដែរ ស៊ូៗ