Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយៈពេល ១៨ថ្ងៃជាប់ៗគ្នា កម្ពុជានៅតែមិនមានករណីឆ្លងថ្មីឡើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ កម្ពុជាមិនមានអ្នកជាសះស្បើយ ហើយក៏មិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ (Covid-19) ឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ៣នាក់ មានស្តី្រ ១នាក់ និងបុរស ២នាក់ដដែល នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់។

ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១១៩នាក់ រួមមាន ជនជាតិខ្មែរ ៤៨នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

from: https://tnaot.com/km/m/detail/article/9184211