Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង់គ្លេសឆ្លងផុតចំណុចកំពូលនៃកូវីដ​១៩ហើយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ​នៅថ្ងៃទី​១ ខែឧសភា បានប្រកាសថា  អង់គ្លេស បានឆ្លងផុតដំណាក់ កាលកំពូល នៃការឆ្លងរាលដាលកូវីដ​១៩។ ទន្ទឹមនឹងនោះ លោក​ក៏បានស្នើដល់ពលរដ្ឋ​បន្តរង់ចាំ បន្ថែម​១សប្តាហ៍ទៀត​ ហើយច្បាប់រឹតបន្ដឹងនោះនឹងត្រូវ បន្ធូរបន្ថយវិញ។

លោក Boris Johnson ​បានប្រកាស នៅក្នុងសន្និសីទកាសែតថា «ជាលើកដំបូង​ខ្ញុំអាច​បញ្ជាក់បានថា ប្រទេសអង់គ្លេសបានឆ្លងផុតដំណាក់កាលកំពូល នៃការឆ្លងកូវីដ​១៩ ហើយ​ចំនួនអ្នកឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់។ ខ្ញុំនឹងប្រកាស​ពីគម្រោងថ្មី នៅសប្តាហ៍​ក្រោយ​ ដើម្បីបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ ក្មេងៗនឹងបានវិលត្រឡប់​ទៅសាលារៀន ក្នុងពេលឆាប់ៗនេះ ប្រកបដោយសុវត្ថិភាព»។

ប៉ុន្តែមេដឹកនាំអង់គ្លេស បានបញ្ជាក់ទៀតថា​ ការផ្លាស់ប្តូរ មិនអាចធ្វើឡើងភ្លាមៗនោះឡើយ គឺសន្សឹមៗ ពឹងផ្អែកទៅលើចំនួនអ្នកឆ្លង និងការទប់ស្កាត់បានយ៉ាងល្អពីពលរដ្ឋ​។ លោក​ Johnson បានអំពាវនាវដល់ពលរដ្ឋ​បន្តគោរពតាមច្បាប់​ដែលបានកំណត់ ដើម្បីទប់ស្កាត់​ការឆ្លង​ប្រកបដោយប្រសិទ្ធភាព ។

គិតមកដល់ព្រឹកថ្ងៃទី​១ ខែឧសភា អង់គ្លេស មានអ្នកឆ្លងកូវីដ​១៩ សរុប មានជាង​១៧១ពាន់​នាក់ ស្លាប់ជាង​២៧ ពាន់នាក់៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9184208