Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក​ Mikhail Mishutin ​ ឆ្លងកូវីដ​១៩

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក​ Mikhail Mishutin ​ បានប្រកាស កាលពីថ្ងៃទី​៣០ ខែមេសាថា លោកបានឆ្លងកូវីដ​១៩ ហើយលោកត្រូវផ្តាច់ខ្លួន ដើម្បីព្យាបាល ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋ សូមរក្សាសុខភាពឲ្យបានល្អ ទប់ស្កាត់ការឆ្លងរាលដាល​ ហើយការវិលត្រឡប់មករកជីវភាពរស់នៅជាធម្មតាវិញ​គឺអាស្រ័យលើអ្នកទាំងអស់គ្នា ចូល​រួម​ទប់​ស្កាត់តែប៉ុណ្ណោះ។

នៅពេលនេះដែរ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បានស្នើដល់ឧបនាយករដ្ឋមន្ត្រីAndrei Belousov ជំនួសតំណែងនាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលជាបណ្តោះអាសន្ន។

សារព័ត៌មាន​ TTXVN បានផ្សាយ នៅថ្ងៃទី១ ខែឧសភា ថា នៅក្នុងកិច្ចប្រជុំអនឡាញ​ជាមួយ​ប្រធានាធិបតី លោកបានប្រកាសថា ក្រោយលទ្ធផលធ្វើតេស្ត្របានរកឃើញឆ្លងកូវីដ​១៩ ហើយពេលនេះ លោកត្រូវគោពទៅតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីព្យបាល។

បើតាមតួលេខថ្មីបំផុត បច្ចុប្បន្ន នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានករណីឆ្លងកូវីដ​១៩កើន​ឡើងដល់ទៅជាង​៥៣ ៧០០នាក់ អ្នកជាសះស្បើយ​ជាង​៥១០០នាក់ និងអ្នកស្លាប់វិញ មាន​៦១១នាក់។ ចំណែកនៅទូទាំងប្រទេសវិញ​ មានអ្នកឆ្លង​ជាង​១០៦ពាន់នាក់ ស្លាប់ជាង​១ពាន់នាក់ និងជាសះស្បើយ ជាង​១១ពាន់នាក់៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9184087