Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អនិច្ចា កូវីដ១៩ពិភពលោក ៖ ឆ្លងកើន ៣ ៣០៣ ៨៥០ នាក់ហើយ

ប្រភព worldometers ចេញផ្សាយ​ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បញ្ជាក់ថា អ្នកជីងឺកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19)​ នៅលើពិភពលោកកើនឡើង ៣៣០៣ ៨៥០ នាក់។

ប្រភព​បន្តថា ក្នុងចំណោមអ្នកឆ្លង​ទាំងនោះ មាន ២៣៣ ៨១៣ នាក់បានបាត់បង់ជីវិត ។ ប៉ុន្តែ​អ្នកជំងឺ ១ ០៣៩ ០៥៥ នាក់​បានជាសះស្បើយ​​ បើទោះបីមិនទាន់ថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការនៅឡើយ​យ៉ាងណាក៏ដោយ ។ 

ប្រភព wikipeida ផ្សាយថា វីរុស​នេះ​ឆ្លងរាលដាលនៅលើដែនដី និងប្រទេសសរុប​២២៧​ជុំវិញ​ពិភពលោក គិតមកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។ 

ប្រភពថា សហរដ្ឋអាមេរិក ​មានអ្នកឆ្លងច្រើនជាងគេបំផុត សរុប ១ ០៩២ ៣២៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៦៣ ៥៣៨ នាក់ និង ១២៨ ៤៣៦ នាក់ជាសះស្បើយ ។ 

ប្រទេសអេស្ប៉ាញ មានអ្នកឆ្លង​សរុប ២១៣ ៤៣៥ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៤ ៥៤៣នាក់ និង​១១២ ០៥០ នាក់បានជាសះស្បើយ ។

អ៊ីតាលី មានអ្នកឆ្លង​២០៥ ៤៦៣ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៧ ៩៦៧ នាក់ និង​៧៥ ៩៤៥ នាក់​បានជាសះស្បើយ ។ 

សូមជម្រាបថា វីរុសកូវីដ​១៩ បានផ្ទុះឡើងដំបូងគេ ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន ។ 

អ្នកជំនាញបានអះអាងថា វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនង​ទៅនឹងអម្បូរ នៃវីរុសដូចគ្នានឹងជំងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយ​ទូទៅមួយចំនួនទៀត។

វីរុសនេះត្រូវបានចម្លងតាមរយៈ​ការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ​ដែលចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃ​នានាមានវីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅ បានរយ:ពេលជាច្រើនម៉ោង ប៉ុន្តែថ្នាំ​សម្លាប់វីរុសទូទៅអាចប្រើ ដើម្បីសម្លាប់វាបាន។​

រោគសញ្ញាអាច​ជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះ​អាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម ហើយ ជំងឺនេះអាចបណ្តាល​ឱ្យស្លាប់​បាន ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9183992