Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការលាលែងពីតំណែងទីប្រឹក្សាសុខាភិបាល​របស់លោក ត្រាំ មិនពាក់ព័ន្ធកូវីដ១៩ឡើយ

ទីប្រឹក្សាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកសុខាភិបាល​ លោក Joe Grogan បានប្រកាសពីគម្រោងលាលែងពីតំណែង តាំងពីចុងឆ្នាំ​២០១៩ មកម៉្លេះ ដោយលោកបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២០ លោកនឹងលាលែងចេញពីតំណែង។

ប៉ុន្តែការលាលែងតំណែង នៅពេលនេះ​បង្កឲ្យមានការមន្ទិលសង្ស័យ​ពីវិវាទ ពាក់ព័ន្ធនឹង​បញ្ហា​សុខាភិបាល ក្នុងពេលកំពុងរងការវាយលុក ដោយកូវីដ​១៩​។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានប​ញ្ជាក់ថា ការមិនចុះសម្រុងនឹងគ្នាជាមួយ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទើបធ្វើឲ្យលោក Joe Grogan​ លាលែងចេញពីតំណែង។

លោក​ Joe Grogan បានលើកឡើងថា លោកបានក្លាយជាទីប្រឹក្សាសុខាភិបាល របស់លោក ត្រាំ នៅឆ្នំា​២០១៧ ហើយមុនពេលចូលធ្វើការ លោកបានសន្យាជាមួយភរិយាថា លោកនឹង​ធ្វើការតែ​២ឆ្នាំប៉ុណ្ណោះ។​ ប៉ុន្តែពេលនេះ​បានឈានចូលឆ្នាំទី​៤ហើយ ល្មមដល់ពេល លោក​ត្រូវ​សម្រាកហើយ។

បើតាមគម្រោង លោក​ Joe Grogan នឹងបញ្ចប់ការងារ នៅសេតវិមាន ចាប់ពីថ្ងៃទី២៤ ខែ​ឧសភា​ ។ លោកសង្ឃឹមថា នៅពេលលោកចាកចេញពីតំណែង​ ពេលនោះកូវីដ១៩ ក៏នឹង​ថយចុះខ្លាំង នៅទឹកដីអាមេរិក ផងដែរ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9182002