Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចស ខេង៖ គ្រោះថ្នាក់ចរាចរណ៍ គឺបង្កការខាតបង់ធ្ងន់ធ្ងរណាស់ដល់គ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍ គឺមានភាពធ្ងន់ធ្ងរណាស់ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត និងទាំងទ្រព្យសម្បត្តិគ្រួសារ និងសាធារណៈ។ នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីម៉ោង០០:០០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះតទៅ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ថ្មី ដើម្បីធានាការពារអាយុជីវិត ផលប្រយោជន៍ និងសុវត្ថិភាពសង្គម។

សម្តេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ “មូលហេតុអីបានជាយើងរឹតបណ្តឹងការអនុវត្តច្បាប់? ហើយក្នុងគោលបំណងអ្វី? មូលហេតុដូចយើងបានដឹងទាំងអស់ហើយថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ កន្លងទៅនេះ មានការកើនឡើងជាគំហុក ហើយភាគច្រើនអ្នកប្រើប្រាប់ផ្លូវមិនបានគោរពច្បាប់បានត្រឹមត្រូវនៅឡើយ”។

សម្តេចបានបញ្ជាក់ថា ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងបានបន្សល់ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិផងដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9181705