Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសថៃម្នាក់ ជំពាក់បំណុលគេវ័ណ្ឌកក្នុងសម័យកូវីដ១៩ ចងកធ្វើអត្ដឃាត

បុរសពោះម៉ាយម្នាក់ធ្វើចម្ការកៅស៊ូ ហើយរងគ្រោះដោយសារកូវីដ១៩ ទើបធ្វើឲ្យគាត់ជំពាក់​បំណុល​គេវ័ណ្ឌក គួបផ្សំនឹងកើតជំងឺរ៉ាំរ៉ៃផង ក៏ចងកធ្វើអត្ដឃាត បង្កឲ្យភ្ញាក់ផ្អើលឡើង កាល​ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងស្រុក Muan Bueng Kan ខេត្ត Bueng Kan ។

ម្ដាយរបស់ជនរងគ្រោះ អាយុ៦៥ឆ្នាំ បានឲ្យដឹងថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ឈ្មោះ Nikhom Yodsaeng អាយុ៣៨ឆ្នាំ។ កូនប្រុសរបស់គាតជាបុរសពោះម៉ាយ ហើយក្រោយ​ពេល​លែងលះគ្នាជាមួយនឹងប្រពន្ធ អស់រយ:ពេលជាច្រើនឆ្នាំ​នោះមក កូនប្រុសក៏រស់នៅ​ជាមួយ​នឹងកូនស្រី​របស់​គេ អាយុ១០ឆ្នាំ។

ម្ដាយរបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនប្រុសរបស់គាត់ជាអ្នកចម្ការកៅស៊ូ ដោយមាន​ដើម​កៅស៊ូ ជាង៣០០ដើម។ ប៉ុន្ដែចាប់តាំងពីតម្លៃកៅស៊ូធ្លាក់ចុះថោកនោះមក  កូនរបស់គាត់​បាន​ជំពាក់​បំណុលគេវ័ណ្ឌក។ ក្រៅពីរឿងសេដ្ឋកិច្ចគ្រួសារនោះ កូនរបស់គាត់​ក៏កើតមានជំងឺ​រ៉ាំរ៉ៃ ហើយចូលចិត្តផឹកស្រាផងដែរ។ ប៉ុន្ដែកូនគាត់​បានចាប់ផ្ដើមឈប់ផឹកស្រា តាំងពី​មានច្បាប់បិទ​ប្រទេស​​ការពារការឆ្លងកូវីដ១៩។

ប៉ូលិសស្រុក Muang Bueng Kan បានបញ្ជាក់ថា ជនរងគ្រោះបានយកខ្សែនីឡុង មកចង​ក​សម្លាប់​​ខ្លួន ដោយភ្ជាប់នឹងពិតាន។ បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យ មិនមាន​ឃើញ សញ្ញា​ណាមួយ ជាប់ពាក់ព័ន្ធនឹងអំពើអ្វីផ្សេងនោះឡើយ។ ករណីនេះ គឺជាការ​ធ្វើ​អត្ដឃាត តែម្ដង៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9181672