Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃបានរាយការណ៍ករណីអ្នកឆ្លងវីរុសកូវីដ១៩ចំនួន៧ករណី ប៉ុន្តែគ្មានអ្នកស្លាប់ទេ

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា មានអ្នកជំងឺថ្មីចំនួន ៧នាក់ដែលឆ្លងវីរុសកូវីដ១៩ ​ដែលនាំឱ្យអ្នកឆ្លងវីរុសក្នុងប្រទេសសរុបកើនឡើងដល់ ២៩៥៤ នាក់​ និងគ្មានករណីអ្នកស្លាប់ថ្មីទេ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ ១៩ បាននិយាយថានេះជាលើកទី១ ហើយដែលគ្មានករណីថ្មីណាមួយត្រូវបានគេរាយការណ៍ថាមានការទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ។ ករណីថ្មីទាំង៧ មាន៤នាក់ដែលផ្ទុកវីរុសក្នុងលក្ខណៈធ្ងន់ធ្ងរ។  ​ក្នុងចំណោមអ្នកផ្ទុកវីរុសធ្ងន់ធ្ងរទាំង៤នាក់ មាន៣នាក់នៅខេត្តភូកេតនិងម្នាក់ទៀតនៅខេត្តក្រាប៊ី។ អ្នកជំងឺថ្មី ៣នាក់ទៀតជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយពួកគេត្រូវបាន​បញ្ចូនទៅទីក្រុងបាងកកហើយ។ ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរពីចំនួន ៥៤ នាក់ដដែល។ ក្នុងចំណោមករណីសរុបទាំង ២៩៥៤ ករណី មាន ២៦៨៧ ករណីបានជាសះស្បើយឡើងវិញ និងត្រូវបាន​អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន ២១៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ វាជាថ្ងៃទីបួនហើយដែលអ្នកឆ្លងក្នុងមួយថ្ងៃ មានចំនួនតិចជាង ១០ករណីថ្មី។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខរៀងទី៥៩ ក្នុងចំណាត់ថ្នាក់ប្រទេសទូទាំងពិភពលោកដែលទទួលរងគ្រោះដោយសារវីរុសកូវីដ១៩។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ករណីវីរុសកូវីដ១នៅទូទាំងពិភពលោកមានចំនួន ៣.២២ លាននាក់​ ដែលមានអ្នកស្លាប់ចំនួន ២២៨ ២២៣នាក់។ សហរដ្ឋអាមេរិកមានករណីឆ្លងច្រើនបំផុតគឺ ១.០៦ លាននាក់និងមានអ្នកស្លាប់ច្រើនបំផុតចំនួន ៦១ ៦៦៨ នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9181640