Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំ៖ ចិនចង់ឲ្យខ្ញុំបរាជ័យ ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ​២០២០

ការបោះឆ្នោតអាមេរិក កាន់តែខិតជិតមកដល់​ ហើយការគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ​ បានធ្លាក់ចុះបន្តិចម្តងៗ ។ ចំណែកបេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិតេយ្យ លោក​ Joe Biden ក៏​ទទួលបានការគាំទ្រ កាន់តែច្រើនឡើងជាលំដាប់។

លោក ត្រាំ ប្រកាស កាលពីថ្ងៃទី​២៩ ខែមេសាថា​ លោកបានបញ្ជាក់ថា​ បញ្ហាកូវីដ​១៩ គឺ​ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា​ ទីក្រុងប៉េកាំងនឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យលោកបរាជ័យ ក្នុងការបោះឆ្នោត​ នាខែវិច្ឆិកា ខាងមុខ។ លោក ត្រាំ បញ្ជាក់ថា​«ចិននឹងធ្វើគ្រប់យ៉ាងឲ្យ​ខ្ញុំបរាជ័យ ក្នុងការបោះឆ្នោត »។

លោក ត្រាំ បន្តទៀតថា​ ចិនចង់ឲ្យគូប្រជែងរបស់លោក គឺ Joe Biden ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោត ដើម្បី​កាត់បន្ថយសម្ពាធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាជាច្រើនផ្សេងទៀត។

សារព័ត៌មាន​រ៉យទ័រ​ នៅថ្ងៃទី​៣០ ខែមេសា បានដកស្រង់សម្តីប្រធានាធិបតី​ ត្រាំ បញ្ជាក់ថា ​ចិន ជាអ្នកបង្កឲ្យមានកូវីដ១៩​ រាលដាល នៅលើពិភពលោក ធ្វើឲ្យសេដ្ឋកិច្ចអាមេរិក ចូលធ្លាក់​ក្នុងវិបត្តិ ហើយនឹង​ធ្វើឲ្យក្តីសង្ឃឹម​របស់លោក ត្រាំ​ បន្តដឹកនាំអាមេរិកមួយអាណត្តិទៀត កំពុងតែបាត់បង់​។

ដោយឡែករដ្ឋាភិបាលចិនវិញ បានស្នើដល់រដ្ឋាភិបាលលោក ត្រាំ  ឈប់យកបញ្ហាកូវីដ១៩ ទៅជាធ្វើជារឿងនយោបាយ ទម្លាក់កំហុសមកលើចិន។

ពាក់ព័ន្ធនឹងការបោះឆ្នោត នាពេលខាងមុខ បេក្ខភាព​ Biden ​ទទួលបានការគាំទ្រខ្ពស់​ ពីពលរដ្ឋ​និងអ្នកនយោបាយ​សំខាន់ៗ នៅអាមេរិក។ ក្រុមអ្នកជំនាញ បានបញ្ជាក់ថា​ បើទោះជាមិនមាន​កូវីដ១៩​ ក៏លោក ត្រាំ ពិបាកក្នុងការយកឈ្នះបន្តដឹកនាំ​៤ឆ្នំាទៀតដែរ​។ នេះក៏ដោយសារតែ​គោលនយោបាយ​របស់លោក បានធ្វើឲ្យអាមេរិក កាន់តែឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ​៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9181603