Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទោះស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្តែកម្ពុជាត្រៀមរួចជាស្រេចចំពោះការរាតត្បាតកូវីដ១៩ នៅតាមសមាគមន៍

ភ្នំពេញ៖ កម្ពុជាត្រៀមបម្រុងរួចជាស្រេចចំពោះការរាតត្បាតជំងឺកូវីដ១៩ នៅតាមសមាគមន៍ ដែលអាចកើតមានឡើងជាយថាហេតុ។ នេះបើយោងតាមលោក ម៉ម ប៊ុនហេង ប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

ថ្លែងក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងការត្រៀមបង្ការ និងការឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា ដើម្បីឆ្លើយតប​ទៅនឹងការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលទាមទារឲ្យប្រទេសទាំងអស់​បង្កើនស្ថាន​ភាពបន្ថែមទៀតក្នុងការការពារទប់ស្កាត់កូវីដ១៩ ឲ្យទាន់ពេលវេលា ជាពិសេសពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀម​ខ្លួនសម្រាប់ការរាតត្បាតជំងឺឆ្លងនានា ដែលអាចកើតមានឡើងនៅពេលអនាគត។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលខាងលើបានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបម្រុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។

សូមជម្រាបជូនផងដែរថា គិតមកត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាពុំរកឃើញករណីឆ្លងវីរុសកូវីដ១៩ ជាថ្មីទៀតនោះឡើយ ដោយករណីឆ្លងសរុបទូទាំងប្រទេសនៅត្រឹមតែ ១២២នាក់ ខណៈនៅក្នុងនោះមានអ្នកជាសះស្បើយពីមេរោគនេះមានចំនួន ១១៩នាក់ ពោលគឺនៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9181459