Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កសិករថៃរងផលប៉ះពាល់ខ្លាំងពីកូវីដ១៩ កងទ័ពជួយទិញកសិផល

ចាប់តាំងពីការផ្ទុះឡើង នៃការកូវីដ១៩នោះមក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សូម្បី​តែប្រជាកសិករដាំដំណាំបានហើយ ក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទប្រទេស ទើប​កង​ទ័ពថៃ​ក្លាយ​ជា​អតិថិ​ជន​ នាំ​គ្នាជួយ​ទិញកសិផលទាំងនោះ ដើម្បីជាការសម្រាលបន្ទុក​នូវការ​ខាត​បង់​របស់​ពួកគាត់ ដោយមិនចាំបាច់ដឹកទៅកាន់ទីផ្សារ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា ស្ថិតក្នុងស្ថានភាព នៃការរាតត្បាតពីវីរុសកូរ៉ូណា ឬកូវីដ១៩នេះ ប្រជាកសិករក៏កំពុងតែរងទុក្ខយ៉ាងខ្លាំង ក្រោយការបិទប្រទេស។ ជាមួយគ្នា​នេះ កងទ័ពភូមិន្ទថៃបាននាំគ្នាទិញកសិផលទាំងនោះ យកទៅចែកចាយ នៅតាមមូលដ្ឋាន​​កងទ័ព ដើម្បីជាការជួយសម្រាលបន្ទុក នៃការខាតបង់របស់កសិករ។

លោក Apirat Kongsompong នាយអគ្គសេនាធិការភូមិន្ទថៃ បានបញ្ជាឲ្យកងទ័ពគ្រប់កងពល នៅទូទាំងប្រទេសថៃ ត្រូវតែនាំគ្នាជួយទិញកសិផលពីកសិករ ដោយមិនចាំបាច់ឲ្យពួកគាត់​ដឹក​ជញ្ជូន​ផលដំណាំទាំងនោះទៅកាន់ទីផ្សារនោះឡើយ។  លោកនាយអគ្គសេនាធិការ បានបញ្ជា​បែបនេះ បានកើតឡើង នៅក្នុងអំឡុងពេលរដ្ឋាភិបាលថៃ បានបញ្ជាឲ្យបិទប្រទេស ដើម្បីទប់​ស្កាត់នូវការឆ្លងរាលដាល នៃកូវីដ១៩។

រហូតមកដល់ពេលនេះ ថៃបានបន្ដបិទប្រទេស រយ:ពេលមួយខែទៀត ព្រោះតែភ័យខ្លាច​កូវីដ​១៩ ហើយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ ក៏បានសុំឲ្យប្រជាពលរដ្ឋរបស់ខ្លួន មេត្ដា​អត់ធ្មត់បន្ដិចទៀត។

ជា​មួយ​គ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា លោកពិតជាដឹងច្បាស់ អំពីការ​លំបាក​​​របស់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងកាល:ទេស: នៃការបិទប្រទេសនេះ ជាពិសេស អ្នក​មាន​ចំណូលទាប និងអ្នកប្រកបរបរក្រៅប្រព័ន្ធ។​​ ​ប៉ុន្ដែរដ្ឋាភិបាលនឹងយកចិត្តទុកដាក់​​ដោះ​ស្រាយ​លើបញ្ហានេះ ដើម្បីបង្កើននូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9181429