Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុនអាជីវកម្ម ៧៥ភាគរយនឹងកាត់បន្ថយការចំណាយទៅលើផ្នែកធនធានមនុស្ស ប្រសិនបើការរីករាលដាលជំងឺរាតត្បាតកាន់តែអាក្រក់ជាងនេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — ការស្ទង់មតិនាពេលថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាធនធានមនុស្ស Talentnet Corporation បានរកឃើញថា ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពអាក្រក់ទៅ ៧៥ ភាគរយនៃក្រុមហ៊ុនអាជីវកម្មនឹងព្យាយាមកាត់បន្ថយចំណាយទៅលើផ្នែកធនធានមនុស្ស។

ក្រុមហ៊ុននេះបានស្ទង់មតិទៅលើសហគ្រាសចំនួន ១៧២ នៅក្នុងវិស័យផ្សេងៗគ្នាក្នុងខែមីនា – មេសា សម្រាប់ការស្ទង់មតិស្តីពីការអនុវត្តធនធានមនុស្សដើម្បីទប់ទល់នឹងរោគរាតត្បាតនេះ។

ការប៉ាន់ប្រមាណការផ្លាស់ប្តូរថវិកាផ្នែកធនធានមនុស្សដែលនឹងប្រែប្រួលតាមឧស្សាហកម្ម ដែលមានចាប់ពីក្រោម ១០ភាគរយ នៅក្នុងឧស្សាហកម្មផ្នែកទំនិញប្រើប្រាស់ រហូតដល់ ២០ភាគរយ ទៅ ៣០ភាគរយនៅក្នុងឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យា។

ក្នុងចំណោមក្រុមហ៊ុនដែលនឹងអនុញ្ញាតឱ្យនិយោជិតឈប់ធ្វើការជាបណ្តោះអាសន្ន ដោយសារការ ងារមិនគ្រប់គ្រាន់មានចំនួន ៥៤ភាគរយ នឹងបើកប្រាក់ខែដោយផ្អែកទៅលើកិច្ចព្រមព្រៀងគ្នា ប៉ុន្តែមិនតិចជាងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ឡើយ។

ក្រុមហ៊ុនអាជីវកម្ម ១៩ភាគរយនឹងបន្តបើកប្រាក់ខែចាស់ ប៉ុន្តែទាមទារឱ្យនិយោជិតប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំរបស់ពួកគេ ចំណែក ៩ភាគរយនឹងបង់ប្រាក់ខែចាស់ ហើយនឹងមិនតម្រូវឱ្យកម្មករឈប់សម្រាកទេ ហើយ ១៧ភាគរយទៀត មានដំណោះស្រាយផ្សេងៗទៀត។

ក្រុមហ៊ុនអាជីវកម្មជាងពាក់កណ្តាលរំពឹងថា ប្រាក់ចំណូលនៅក្នុងឆ្នាំ ២០២០ នឹងមានការថយចុះ ដោយអ្នកដែលលក់ទំនិញចាំបាច់សំខាន់ៗ និងឱសថស្ថិតក្នុងចំណោមករណីលើកលែង។

ជំងឺរាតត្បាតកូវីដ-១៩ ក៏កំពុងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនអាជីវកម្មធ្វើការផ្លាស់ប្តូររបៀបធ្វើការ និងពន្លឿនការវិវត្តន៍ផ្នែកឌីជីថលផងដែរ។

៨៧ភាគរយនៃក្រុមហ៊ុនអាជីវកម្មបានអនុវត្តគោលនយោបាយការងារពីផ្ទះ រាប់បញ្ចូលទាំងនៅក្នុងឧស្សាហកម្មមួយចំនួនដែលមិនធ្លាប់ទទួលយកគំនិតនេះពីមុនផង៕

from: https://tnaot.com/km/m/detail/article/9181279