Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មាន សូនីតា នាំអ្នកម្តាយធ្វើបុណ្យនៅវត្ត​ បំពេញតួនាទីជាកូនតាមគន្លងធម៌

តារាសម្តែងធ្មេញច្រពើសកញ្ញា មាន សូនីតា ដែលតែងតែឆក់យកបេះដូងអ្នកគាំទ្រ តាមរយៈទេពកោសល្យដ៏ប៉ិនប្រសប់ និងភាពវៃឆ្លាត បូករួមជាមួយរូបសម្ផស្សស្រស់ស្អាតអំណោយផលពីធម្មជាតិរបស់នាង។

ជាក់ស្តែងកាលពីម្សិលមិញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃសីល កញ្ញា មាន សូនីតា បាននាំអ្នកម្តាយជាទីគោរពទៅធ្វើបុណ្យនៅវត្តដើម្បីសុំសេចក្តីសុខចម្រើន ទាំងនេះសបញ្ជាក់ឲ្យឃើញថា នាងបានបំពេញតួនាទីជាកូនល្អតាមគន្លងធម៌ ដែលជាក្តីសុខ និងក្តីប្រាថ្នារបស់អ្នកម្តាយគ្រប់រូបចង់បាន។

ជាមួយគ្នានោះកញ្ញា មាន សូនីតា បានបង្ហោះរូបថតជាមួយម្តាយភ្ជាប់សារថា “ថ្ងៃនេះជាថ្ងៃសិល ៨កើត នាំអ្នកម្តាយមកវត្ត សប្បាយចិត្តខ្លាំង ហើយញញឹមឡើងឃ្យូត ព្រោះបាននាំយកទេយ្យធម៌មកដល់វត្តទួលមេត្រី ខេត្តកំពង់ឆ្នាំង មកបានឆ្ងាយហើយដាក់ឥវ៉ាន់បានច្រើនទៀត”៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9181211