AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — អ្នកវិទ្យាសាស្រ្តបានអះអាងអំពីវត្តមានដំបូង នៃសត្វមេអំបៅពីរប្រភេទនៅកម្ពុជា ក្រោយពេលដែលពួកវាត្រូវបានគេរកឃើញ និងកត់ត្រាកាលពីសតវត្សទី១៩ និងទី២០ ។
យោងទៅតាមព្រឹត្តិប័ត្រប្រវត្តិធម្មជាតិកម្ពុជា (Cambodian Journal of Natural History) ដែលបាន ចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា សត្វមេអំបៅទាំងពីរប្រភេទនេះ គឺទីមួយ សត្វមេអំបៅស្លឹកដូង (Hidariȱirava) និង មេអំបៅមានទ្រនង់លើស្លាបជាប់គ្នា (Hidariȱbhawani) ។
ពពួកមេអំបៅទាំងពីរប្រភេទនេះ ត្រូវបានគេដឹងថា វាស្ថិតនៅក្នុងអំបូរ Hidari ដែលគេបានកត់ត្រាតាំងពីឆ្នាំ១៨៨៦ មកម្ល៉េះ ។ ដោយឡែកសម្រាប់មេអំបៅស្លឹកដូង គឺត្រូវបានកត់ត្រានៅឆ្នាំ១៨៥៨ និងមេអំបៅទ្រនង់លើស្លាបជាប់គ្នា ត្រូវបានកត់ត្រានៅក្នុងឆ្នាំ១៩៨៩ ។
បើតាមប្រភពដដែល ពពួកមេអំបៅទាំងពីរប្រភេទនេះ ទើបតែត្រូវបានកត់ត្រានៅកម្ពុជា កាលពីពេលថ្មីៗនេះប៉ុណ្ណោះ ។