Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋមន្ត្រីក្រសួងអប់រំ ប្រាប់​​សហគមន៍​ជនជាតិ​ដើម​ភាគតិច អំពី​កម្មវិធី​អប់រំ​តាម​វិទ្យុ

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈឲ្យសិស្សានុសិស្ស ដែលជាជនជាតិដើមភាគតិចអាចបន្តការរៀនសូត្រនៅផ្ទះបាន ក្រសួងអប់រំយុវជន និងកីឡា បានសហការជាមួយអង្គការ UNICEF អង្គការ Care ក៏ដូចជា GPE ដើម្បីរៀបចំនូវ កម្មវិធីសិក្សា តាមវិទ្យុសម្រាប់សាលាពហុភាសា ។ នេះបើតាមការឲ្យដឹងពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

តាមរយៈវីដេអូឃ្លីបបង្ហោះលើហ្វេសប៊ុកផេក ក្រសួងអប់រំយុវជន និងកីឡា លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ការអប់រំតាមវិទ្យុនោះ ដើម្បីជួយដល់កុមារជនជាតិដើមភាគតិចបានសិក្សានៅផ្ទះ មាន២ភាសាសម្រាប់ខេត្តរតនគិរី គឺភាសាគ្រឹង និងទំពួន ចំណែកខេត្តមណ្ឌលគិរីមានតែមួយភាសារទេគឺ ភាសាព្នង។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស សូមតាមដាននូវកម្មវិធីចាក់ផ្សាយ តាមវិទ្យុនេះ ហើយបង្កលក្ខណៈឲ្យកូនចៅបានរៀនសូត្របានពេញលេញទៅតាមកម្មវិធីសិក្សា។ មួយវិញទៀត លោករដ្ឋមន្ត្រី ក៏ស្នើដល់លោកគ្រូអ្នកគ្រូ ជួយទៅដល់មាតាបិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្ស ដើម្បីពន្យល់​ឲ្យសិស្សានុសិស្សបន្តរៀនសូត្របាន។

ចំពោះកម្មវិធីលម្អិត ក្រសួងនឹងឲ្យមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏ឆ្លៀតក្រើនរំឮកដល់ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សទាំងអស់ ឲ្យប្រកាន់ខ្ជាប់ស្តង់ដាអនាម័យ លាងដៃឲ្យបានញឹកញាប់ ដោយអនុវត្តទៅតាមការណែនាំ​របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជននិងកីឡា ឲ្យបានខ្ជាប់ខ្ជូនដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9181042