Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lee Min Ho និង​ Kim Go Eun ​កាន់​តែ​ស៊ី​ជម្រៅនៅភាគថ្មីរឿង «The King: Eternal Monarch»

ក្នុង​រឿង​ «The King: Eternal Monarch» ភាគថ្មី តារា​សម្ដែង​ Lee Min Ho និង​ Kim Go Eun កាន់​តែ​ដល់​វគ្គ​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ទៅៗ​ហើយ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក​គាំទ្រ​មើល​ទៅ​ពួក​គេ​កាន់​តែ​ស៊ី​ជម្រៅ​ក្នុង​​ភាគ​ថ្មី​នេះ។

នៅ​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២០ SBS បាន​ចេញ​រូបភាព​របស់​ភាគ​ថ្មី​នៃ​រឿង​ភាគ​សម្ដែង​ដោយ​ Lee Min​ Ho និង​ Kim Go Eun ដែលភាគ​ថ្មី​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី ០១ ខែឧសភានេះហើយ។ 

រូបភាព​ក្នុង​ភាគ​ថ្មី​នៃ​រឿង​នេះ​ Lee Min Ho និង​ Kim Go Eun កាន់​តែ​ឈាន​ដល់​វគ្គ​ស្និទ្ធ​ និង​បម្រុង​នឹង​ថើបគ្នា​ ស្របពេល​រឿង​ក៏​កាន់​តែ​ចាប់​ផ្ដើម​ចូល​ដល់​វគ្គ​សំខាន់ៗ ដែលធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដាច់ភាគ​មិន​បាន។ ការ​បង្ហាញ​របស់​ SBS ពេល​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​មើល​ទន្ទឹង​ថ្ងៃ​ចាក់​ផ្សាយ​មក​ដល់​ឆាប់ៗ។

«The King: Eternal Monarch» ​បង្កប់​សាច់រឿង​អំពី​អធិរាជ​របស់​កូរ៉េ​មាន​នាម​ថា​ Lee Gon (សម្ដែងដោយ​ Lee Minho) អ្នក​ដែល​ព្យាយាម​បិទ​ទ្វារ​ឆ្លង​ទៅ​ពិភពផ្សេង​ទៀត​បាន។ ទ្វារនោះ​ហើយ​ជា​កន្លែង​ដែល​ត្រូវ​បាន​បើក​ដោយសារ​បិសាច​ដែល​បណ្ដោយ​ឲ្យ​មាន​អ្វី​ម្យ៉ាង​ដែល​មាន​មហិទ្ធិឬទ្ធិ​ខ្លាំង​អាច​ចូល​ទៅ​ក្នុង​ពិភពមនុស្សបាន៕

ប្រភព៖ koreaboo

from: https://tnaot.com/km/m/detail/article/9181016