ជាការពិតណាស់ខណៈពេលនេះប្រទេសកម្ពុជាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាប្រទេសជិតខាងយើង និងពិភពលោកកំពុងរងការរាតត្បាតពីជំងឺកូវីដ១៩ ដ៏ខ្លាំងក្លាគួរឲ្យកត់សម្គាល់។
ដោយឡែកថ្មីៗនេះកំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “COVID រលាយទៅ” ពិតជាពីរោះដែលបង្កប់ទៅមនោសញ្ចេតនាជ្រាលជ្រៅ ជាពិសេសអត្ថន័យចាក់ដោយខ្លាំងទាក់ទងកូវីដ១៩ អមដោយកាយវិការរស់រវើក នៅពេលបានស្តាប់ និងទស្សនាបទចម្រៀងមួយបទនេះហើយព្រឺសម្បុរតែម្តង។
នៅក្នុងបទចម្រៀង “COVID រលាយទៅ” បង្ហាញពីវិបត្តិដូចជា មនុស្សជាច្រើនលាននាក់បានបាត់បង់ការងារធ្វើ មនុស្សផ្តើមស្អប់មនុស្ស ខ្លាចទាំងខ្លួនឯង សូម្បីតែមនុស្សដែលខ្លួនយើងស្រលាញ់ ជាពិសេសមនុស្សចាស់និងកូនក្មេងខ្លាចនឹងប៉ះទៀតផង៕
អត្ថបទដោយ៖ លក្ខិណា