Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អបអរសាទរ​ នាយករដ្ឋមន្ត្រី អង់គ្លេស ​Boris Johnson ក្លាយជាឳពុកលើកដំបូង​ក្នុងវ័យ៥៥ឆ្នាំ

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស មានវ័យចំណាស់ទៅហើយ ​ទើបតែមានកូន​ជាលើកដំបូង ហើយកូនប្រុសរបស់លោក គឺជាកម្លាំងចិត្តដ៏ធំធេង​​របស់លោក។​ នេះ​ជាដំណឹង​ល្អផ្ទួនៗគ្នារបស់លោក​ Johnson​ ក្រោយការព្យាបាលជាសះស្បើយពីកូវីដ​១៩​។

មន្ត្រី អ្នកនយោបាយ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រឆាំង នៅអង់គ្លេស ក៏បានផ្ញើសារ​អបអរ​សាទដល់​នាយករដ្ឋមន្ត្រី​ Johnson ​និងមិត្តស្រី​ទទួលបានសមាជិកថ្មី។ នាយករដ្ឋមន្ត្រីអង់គ្លេស មានវ័យ​៥៥ឆ្នាំហើយ និងមិត្តស្រីវ័យ ៣២ឆ្នាំ។ អ្នកទាំងពីរបានរស់នៅជាមួយគ្នា ជាដៃគូជីវិត ដោយមិនទាន់រៀបការនៅឡើយ​។

កូនប្រុស គឺជាកម្លាំងចិត្តដ៏ធំបំផុតជួយឲ្យលោក Boris Johnson ឆាប់ជាសះស្បើយពីកូវីដ​១៩​ ឲ្យទាន់ពេលវេលាដែលកូនកើតមក បានឃើញមុខឪពុក ។  នេះជារឿងល្អផ្ទួនៗគ្នារបស់​នាយករដ្ឋមន្ត្រី​ Johnson ​ក្រោយពេលលោកជាសះស្បើយពីកូវីដ​១៩ ហើយ​ត្រឡប់​មកធ្វើការវិញ នៅថ្ងៃទី​២៧ ខែមេសា​។

សារព័ត៌មាន​ ABC នៅថ្ងៃទី២៩ ខែមេសា បានដកស្រង់សម្តី​អ្នកនាំពាក្យនាយករដ្ឋមន្ត្រី​​ Johnson ​បានបញ្ជាក់ថា លោកស្រី​ Symonds ​ជាដៃគូជីវិតរបស់នាយករដ្ឋមន្ត្រី សម្រាល​បានកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ នៅមន្ទីរពេទ្យទីក្រុងឡុងដ៍ នាព្រឹកថ្ងៃទី​២៩ ខែមេសានេះ។ ម្តាយនិងកូន មានសុខភាពល្អធម្មតា​ ចំណែកលោក​ Johnson  ក៏បានអរគុណដល់គ្រូពេទ្យ  គិលានុបដ្ឋាយិកា និងក្រសួងសុខភិបាល ដែលបានខិតខំ ក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9180619