Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋនៅស្រះចក ទាំងព្រឹកព្រលឹម

ភ្នំពេញ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចផ្ទះលេខ១៦E0 ក្រុម១៤៣ ផ្លូវលេខ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៦:០៥នាទីព្រឹក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ មាស សារ៉ន ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ក្រោយទទួលដំណឹង មានរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ១០គ្រឿង ដោយក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ៩គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួនមួយគ្រឿង។

ក្រោយពីពន្លត់រួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា សម្ភារខូចខាតរួមមានរបស់ប្រើប្រាស់ក្នុងផ្ទះអស់ប្រហែល ៦០ភាគរយ សរុបជាទឹកប្រាក់អស់ប្រហែល ២០០០ដុល្លារ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ចំណែកមូលហេតុឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ ខណៈអគ្គីភ័យនេះបានរលត់ទាំងស្រុង នៅវេលាម៉ោង ៦:៥៥នាទីនាថ្ងៃខែឆ្នាំដដែល៕ ដោយ៖ តាម

from: https://tnaot.com/km/m/detail/article/9180617