Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះកងកម្លាំងណាតូ​ មកពីប្រទេសកាណាដា​ បាត់ខ្លួន

យន្តហោះមួយគ្រឿងរបស់អង្គការណាតូ មកពីកងកម្លាំងជើងទឹក នៃ​ប្រទេសកាណាដា​ សង្ស័យ​ថាធ្លាក់ ខណៈ​កំពុងតែ​ហោះហើរ​ប្រតិបត្តិការ​ធ្វើសមយុទ្ធ។ 

បើតាមការចេញផ្សាយរបស់ប្រភព Sputnik កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ អះអាងថា យោងតាម​ប្រភព​មិនបញ្ចេញឈ្មោះ នៅក្រសួងការពារជាតិ​ប្រទេសក្រិក បានឲ្យដឹងថា ឧទ្ធម្ភាគ​ចក្រ​មួយគ្រឿង នៃប្រទេសកាណាដា Royal Canadian Navy CH-124 Sea King បានធ្លាក់​ នៅ​ដែនសមុទ្រអ៊ីនៀ នាភាគអាគ្នេយ៍ នៃ​ប្រទេសក្រិក ​កាលពី​រសៀល ថ្ងៃទី​២៩ ខែមេសា។ 

សារព័ត៌មានក្រិក ​បានផ្សាយដកស្រង់ប្រភពពីមន្ត្រីក្រសួងការពារជាតិ ​​បញ្ជាក់ថា ឧទ្ធម្ភាគចក្រ​កាណាដា​ បានធ្លាក់​នៅសមុទ្រ Ionian ។ ឧទ្ធម្ភាគចក្រនេះ ​មានអ្នកដំណើរ​ ចន្លោះពី៣នាក់​ទៅ៦នាក់។ ប្រភព AFP បានផ្សាយថា យន្តហោះនេះ​បានធ្លាក់ ដោយដកស្រង់ប្រភពពី​កងកម្លាំងជើងអាកាស​ក្រិក (Hellenic Air Force )។ 

ការបាត់ដាន​ឧទ្ធម្ភាគចក្រនេះ ត្រូវគេជឿជាក់ថា បានធ្លាក់​ នៅចម្ងាយប្រហែលជាង​៣២​គីឡូ​ម៉ែត្រ​ នៅខាងក្រៅ​ដែន​ទឹក នៃ​ប្រទេសក្រិក ខណៈឧទ្ធម្ភាគចក្រនេះ​ចូលរួមធ្វើសមយុទ្ធ​កម្លាំងជើងទឹក​ជាមួយ​កងកម្លាំង​ឈរជើងអចិន្ត្រៃយ៍ក្រុមទីពីរ​របស់​ណាតូ កងកម្លាំងជើងទឹក​ប្រតិកម្មរហ័ស​ដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុង Naples ប្រទេសអ៊ីតាលី។ នៅពេល​ហេតុកាណ៍ធ្លាក់នោះបានកើតឡើង គឺមានរយៈចម្ងាយឆ្ងាយ​ពីដែនដីគោក។ សារព័ត៌មានក្រិក​បានដកស្រង់ព័ត៌មានថា អង្គការណាតូ និងក្រុមជួយសង្គ្រោះ​បានធ្វើប្រតិបត្តិការស្វែងរក ដោយ​មិនបានស្នើសុំជំនួយ​ពី​ទីក្រុង​ Athens ប្រទេសក្រិកនោះឡើយ ។ 

នាវាដែល​ឧទ្ធម្ភាគចក្រកាណាដា​​ Sea King ហោះហើរចេញនោះ ទំនងជានាវា​ចម្បាំង HMCS Fredericton ជាកងនាវាល្បាតពហុតួនាទីថ្នាក់ Halifax មួយ ដែលត្រូវបានអនុម័ត​ឲ្យ​ទៅចូលរួម​ជាមួយអង្គការណាតូ ។ 

កសាងឡើងដើម្បី​បម្រើដល់​កងកម្លាំងជើងទឹកអាមេរិកដើមទសវត្សរ៍​១៩៦០, ឧទ្ធម្ភាគចក្រ Sea King គឺជាឧទម្ភាគចក្រដំបូងគេបង្អស់​​ដែលបានប្រតិបត្តិការប្រឆាំង​កប៉ាល់, ប្រឆាំងនាវា​មុជ​ទឹក, នាវាដឹកទំនិញ ។ ឧទ្ធម្ភាគចក្រនេះ​ក៏ធ្វើសកម្មភាពរុករក និងសង្គ្រោះ​​​ នៅប្រទេសផ្សេងៗ​ជាង​៥០ឆ្នាំកន្លងមកនេះ ។ 

កងយោធពលភូមិន្ទ​កាណាដា​ មានគម្រោង​ដាក់ឲ្យចូលនិវត្តន៍​ឧទ្ធម្ភាគចក្រ​ធុននេះ​ដែល​នៅសេសសល់​ប៉ុន្មានគ្រឿងទៀតនោះ ដោយដាក់ជំនួស​ឧទម្ភាគចក្រប្រភេទ CH-148 Cyclone ថ្មីនោះវិញ ដែល​បានកែសម្រួល​ពី​យន្តហោះយោធា Sikorsky’s S-92 ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9180409