Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទំនាក់ទំនងសម័យនេះ

ប្រហែលជាមិនទាំងអស់នោះទេ ប៉ុន្តែយើងបែរជាសង្គេតឃើញថា របៀបទាក់ទងគ្នា មិនថាជាមិត្តភក្តិ មិត្តរួមអាជីព ឬជាស្នេហា នៅសម័យនេះភាគច្រើនហាក់សាងឡើងដើម្បីតែបង្កើតរូបភាពស្រស់ស្អាតអោយខ្លួនឯង។

យើងលែងសូវរាប់អាននិងផ្តល់តម្លៃមនុស្សទៅលើគុណធម៌ សច្ចៈធម៌ និងសីលធម៌របស់ពួកគេហើយ តែយើងបែរជាអោយតម្លៃទៅភាពល្បីល្បាញនិងភាពឡូយឆាយរបស់គេ ឬក៏ដោយសារគេចេះអែបអបយើងទៅវិញ។

វាជាអ្វីដែលខ្ញុំជួបមកដោយផ្ទាល់ មនុស្សដែលល្បីទោះអាយុស្មើគ្នាក៏គ្រប់គ្នាប្រឹងអោនលំទោន ហៅបងៗអោយពេញមាត់មិនខ្វល់ចរិតគេបែបណា ចំណែកអ្នកដែលអាយុចាស់ជាងតែមិនល្បីបែរជាត្រូវគេហៅវ័យស្មើគ្មានការគោរព។ មនុស្សដែលល្បីទោះមិនសូវស្និទ្ធជាមួយក៏នាំគ្នាខំទៅអែបៗ ថតរូបជាមួយគេផុសអោយព្រោងព្រាតហើយបង្ហាញថាស្គាល់គេស្និទ្ធ ដល់មកជួបសាមញ្ញជនទោះស្គាល់គ្នាយូរឆ្នាំ ហៅមិត្តៗពេញមាត់តែថតរូបជាមួយគ្នាហើយគេលុបចោលវិញក៏មាន…។

ទាំងអស់នេះវាក៏ធ្វើអោយខ្ញុំអស់សំណើចជាខ្លាំង តែវាក៏ធ្វើអោយខ្ញុំមានអារម្មណ៍ថាសំណាងដែលខ្ញុំមិនបានចំណាយពេលខ្ជះខ្ជាយជាមួយការសាងរូបភាពមិនពិតអោយខ្លួនឯងបែបនោះ ហើយនៅក្បែរខ្លួនខ្ញុំក៏មានមនុស្សជិតស្និទ្ធពីរបីនាក់ដែលមិនថាគេល្បីឬជាមនុស្សសាមញ្ញ តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺបេះដូង ភាពស្មោះត្រង់និងគុណធម៌របស់ពួកគេ ដែលវាពិតជាពិបាករក៕

from: https://tnaot.com/km/m/detail/article/9179659