កីឡាករបាល់ទាត់ Andre Onana របស់ក្លិប Ajax ត្រូវបានរាយការណ៍ថា កំពុងមានគម្រោងចាកចេញពីក្រុម បន្ទាប់ពីចំណាយរយៈពេលជាង ៥ឆ្នាំ ក្នុងការលេងនៅប្រទេស ហូឡង់។
អ្នកចាំទីសញ្ជាតិកាមេរូនខាងលើ ទទួលការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិបធំៗជាច្រើន ដោយរួមមានដូចជា Barcelona, Chelsea និង Tottenham Hotspur ជាដើម ដែលត្រូវមកប្រជែងគ្នាចុះហត្ថលេខាយកនៅរដូវក្តៅនេះ។ Barcelona ជាក្លិបឈានមុខគេដែលបានដាក់គោលដៅចុះហត្ថលេខាលើអ្នកចាំទីរូបនេះ ខណៈពេលដែលខ្សែបម្រើ Hakim Ziyech ត្រូវជាអតីតមិត្តរួមក្រុមរបស់គេ កំពុងតែទទូចឱ្យ Onana ផ្លាស់មកលេងជាមួយខ្លួននៅឯក្លិប Chelsea រដូវកាលក្រោយ។
បើយោងតាមកាសែត AD បានចុះផ្សាយថា Onana កំពុងមានការចាប់អារម្មណ៍ពីក្លិបជាច្រើន ហើយសាមីខ្លួនផ្ទាល់បានគិតគូរចាកចេញពីក្លិបនៅរដូវក្តៅនេះ ហើយថែមទាំងឈានដល់ការព្រមព្រៀងជាមួយក្លិបមួយផងដែរ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន Onana នៅសល់កុងត្រាជាមួយក្លិប Ajax រហូតដល់ឆ្នាំ២០២២ ឯណោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore