Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យ៉ាប់ហើយ! Dybala នៅតែតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩

កីឡាករបាល់ទាត់ Paulo Dybala របស់ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថា មិនទាន់ជាសះស្បើយពីជំងឺ កូវីដ-១៩ នៅឡើយទេ ក្រោយធ្វើការពិនិត្យសុភាពឡើងវិញម្តងទៀត។

​កីឡាករ​សញ្ជាតិអាហ្សង់ទីន ​ខាង​លើ​បាន​ប្រកាស​ថា ​ខ្លួន​ឆ្លង​ជំងឺមួយនេះ កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​កន្លង​ទៅ ហើយត្រូវដាក់ព្យាលបាលឱ្យនៅដាច់ដោយឡែកពីមិត្តរួមក្រុមរបស់គេរហូតមក។ បើយោងតាមគេហទំព័រនៅអ៊ីតាលី Calciomercato បានឱ្យដឹងថា មកទល់បច្ចុប្បន្ន Dybala ​នៅតែតេស្តរកឃើញលទ្ធផល​​វិជ្ជមាន​ដដែល ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ៦សប្តាហ៍មកនេះ ខណៈពេលដែលមិត្តរួមក្រុមរបស់គេពីរនាក់ទៀតរួមមាន កីឡាករ Daniele Rugani និង ​Blaise Matuidi ​បាន​ជា​សះស្បើយ​អស់​ហើយ។

គួរឱ្យដឹងដែរថា បើទោះបីជា Dybala បានឆ្លងនូវជំងឺមួយនេះក៏ពិតមែន ប៉ុន្តែសុខភាពរបស់គេនៅរឹងមាំនៅឡើយទេ ហើយព្រមទាំងអាចធ្វើការហ្វឹកហាត់នៅក្នុងផ្ទះបានធម្មតាផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9178713