Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អំពើហិង្សានៅមន្ទីរឃុំឃាំង​ប្រទេសប៉េរ៉ូ ស្លាប់និងរបួសជាង​៧០នាក់

មន្ត្រីប៉េរ៉ូ បានប្រកាស់ឲ្យដឹងថា មានអ្នកទោស ៩នាក់ស្លាប់ និង​៦៧នាក់រងរបួស ក្នុងអំពើហិង្សាមួយបានកើតឡើង នៅមន្ទីរឃុំឃាំ Castro Castro ប្រទេសប៉េរ៉ូកាលពីថ្ងៃទី ២៨ខែមេសា​។

ហេតុការខាងលើកើតឡើង ក្រោយពេលមានអ្នកទោសពីរនាក់ស្លាប់ដោយកូវីដ​១៩ ​ធ្វើឲ្យអ្នកទោសបារម្ភខ្លាំងឆ្លងរាលដាលកូវីដកាន់តែខ្លាំងឡើង ក៏ទាមទារចេញពីគុក ទើបបង្កឲ្យមានចលារចល់នៅក្នុងមន្ទីឃុំឃាំង។ ​ភាពចលាចលបានបង្កឲ្យអ្នកទោស​រត់ចេញជាច្រើននាក់។

ជាមួយគ្នានោះ អ្នកទោសនៅមន្ទីរឃុំឃាំងធំបំផុតក្នុងប្រទេសប៉េរ៉ូគឺ Lurigancho ​មានអ្នកទោសធ្វើបាតុកម្ម ដុតសម្ភារៈប្រើប្រាស់ ។ ក្រុមសន្តិសុខប៉េរ៉ូ បារម្ភខ្លាចកើតមានអំពើហិង្សា ដូចមន្ទីឃុំឃាំង Castro Castro ធ្វើឲ្យអ្នកទោសជាច្រើនរត់ចេញ។

បច្ចុប្បន្នប៉េរ៉ូមានអ្នកទោស ៩៧៥០០នាក់ ដែលបានឃុំខ្លួននៅមន្ទីឃុំឃាំង​៦៨កន្លែងផ្សេងគ្នា។ ក្នុងចំណោមអ្នកទោសទាំងអស់ មាន​៦០០នាក់បានឆ្លងកូវីដ​១៩ ហើយមានអ្នកស្លាប់​១៥នាក់ ។ ចំណែកនៅទូទាំងប្រទេស មានអ្នកឆ្លងជាង ៣១ពាន់នាក់ និង​ស្លាប់ ៨៥៤នាក់៕ប្រែសម្រួលដោយMEO

from: https://tnaot.com/km/m/detail/article/9178183