Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកក្រុមប្រឹក្សាម្នាក់នៅថៃ ដាំក្បាលចូលធុងទឹកស្លាប់

ប៉ូលិសថៃ បានឲ្យដឹងថា បុរសម្នាក់ជាសមាជិកក្រុមប្រឹក្សាសាលាស្រុក Takhli ត្រូវគេបាន​ប្រទះឃើញស្លាប់ នៅក្នុងធុងទឹក កាលពីរសៀល ថ្ងៃទី២៨ ខែមេសា នៅក្នុងវត្ត Hua Khao ស្ថិតក្នុងខេត្ត Nakhon Sawan ។

លោកវរសេនីយ៍ Thirayut Phusaeng អធិការនគរបាលស្រុក Takhli បានថ្លែងថា ក្រោយ​ទទួល​​បាន​​ព័ត៌មាន​បែបនេះ ប៉ូលិសបានទាក់​ទង​កាន់វត្ដ កាលពីវេលាម៉ោង៨យប់ ថ្ងៃដដែល។ បន្ទាប់​មកប៉ូលិស ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Nakhon Sawan មន្រ្ដីជំនាញ​កោសល្យវិច័យ និងក្រុមសង្រ្គោះ នៃមូលនិធិសប្បុរសធម៌ ក្នុង​តំបន់​ក៏បានទៅកាន់ទីនោះ។ 

លោកវរសេនីយ៍ បានបន្ដថា បន្ទាប់ពីទៅដល់ទីនោះ ប៉ូលិសបានឡើង តាមកាំជណ្ដើរ​ទៅ​កាន់​កំពូលភ្នំ Khao Noi ឃើញធុងទឹក ចំណុះ២០០លីត្រ នៅខាងក្រៅ​ព្រះវិហារ​ ដែល​កំពុង​ជួស​ជុល។ នៅក្នុងធុងទឹកទី១ រកឃើញសាកសពរបស់បុរសម្នាក់ ដាំក្បាលចូល​ទៅក្នុង​ទឹក។ នៅក្បែរ​សាកសព ចម្ងាយ១០ម៉ែត្រ ឃើញមានទ្រនាប់ជើងប៉ាតាមួយគូ។

លោកវរសេនីយ៍ បានបន្ដថា ក្រោយលើកសាកសពយកមកពិនិត្យ និងធ្វើកោសល្យវិច័យ រកមិនឃើញមានរបួសស្នាម នៅលើរាងកាយទេ។ រីឯកាបូបរបស់ជនរងគ្រោះ នៅជាប់នឹងខ្លួន រួមជាមួយទូរស័ព្ទចល័ត អត្តសញ្ញាណប័ណ្ណរបស់គាត់ ឈ្មោះ Dusit Larppanichayakul អាយុ ៥៥ ឆ្នាំ មានតួនាទី ជាសមាជិកក្រុមប្រឹក្សាស្រុក Takhli ។

លោក Amnuaychai Kirakamolchai ជាលេខារបស់ចៅហ្វាយស្រុក Takhli  បានប្រាប់ប៉ូលិស​ថា កាលពីរសៀល ថ្ងៃទី២៨ ខែមេសា លោកបានទទួលទូរស័ព្ទពីប្រពន្ធរបស់ជនរងគ្រោះ ដោយ​ប្រាប់​​ថា ប្ដីរបស់គាត់ទៅវត្ដ Hua Khao តាំងពីរសៀល ហើយរហូតមកដល់ពេលនេះ ក៏នៅតែមិនទាន់ឃើញមកផ្ទះវិញទេ។

លោក Amnuaychai បានបន្ដថា ក្រោយឮដំណឹងបែបនេះ លោកបានទៅកាន់វិហារខាងលើ ហើយឃើញម៉ូតូរបស់ជនរងគ្រោះ ទើបលោកបន្ដឡើងទៅលើភ្នំ ឃើញសាកសព នៅ​ក្នុង​ធុងទឹក។ នៅពេលឃើញបែបនេះ លោកក៏រាយការណ៍ទៅប៉ូលិសតែម្ដងទៅ។ 

ប៉ូលិស និងវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើតាមការស៊ើបអង្កេតបឋម ជនរងគ្រោះអាចស្លាប់​ដោយសារដាំក្បាលចូលទៅក្នុងធុងទឹក ហើយមិនមានអ្នកជួយគាត់។ ទោះជាយ៉ាងនេះក្ដី សាកសពក៏ត្រូវគេដឹកទៅកាន់​ទីធ្វើកោសល្យវិច័យ នៃមន្ទីរពេទ្យ  Nakhon Sawan  ដើម្បី​ស៊ើបអង្កេតបន្ដទៀត៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9178119