Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ឆ្លងកូវីដ១៩ ជាង១លាននាក់ ស្មើ១ភាគ៣ ករណីសរុបទូទាំងពិភពលោក

ប្រទេសជាច្រើនជាង​២០០​ នៅជុំវិញពិភពលោក ​​បានរងគ្រោះ​ដោយសារការរាតត្បាត​ពីកូរ៉ូណា​វីរុស​​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19) ​ ក្នុងនោះមហាអំណាច​អាមេរិកត្រូវបានកត់ត្រាថា រង​គ្រោះ​ខ្លាំង​ជាងគេបំផុត ដោយមានអ្នកឆ្លងវីរុស ជាង​១លាននាក់ ស្មើមួយភាគបី ករណី សរុបទូទាំងពិភពលោក ។ 

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មាននានា ក្នុងនោះមានដូចជាប្រភពព័ត៌មាន wikipedia ជាដើម កាលពីថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា អាមេរិក​បាននិងកំពុងរងគ្រោះ​ពីវីរុសកូវីដ​១៩​ច្រើនជាងគេបំផុត គឺមានអ្នកឆ្លងរហូតដល់ ១ ០៣៤ ៥៨៨ នាក់ ក្នុងនោះ បាត់បង់ជីវិត ៥៨ ៩៥៥ នាក់ និង​១១៨ ១០៣ នាក់បានជាសះស្បើយ ។ 

ប្រភពបន្តថា តាមពីក្រោយ​អាមេរិក​ គឺប្រទេស​អេស្ប៉ាញ ។ ប្រទេសនេះ​មានអ្នកឆ្លងសរុប ២១០ ៧៧៣នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៣ ៨២២នាក់ និង​១០២ ៥៤៨​នាក់បានជា​សះ​ស្បើយ ។

ចំណែកទី៣ គឺអ៊ីតាលី មានអ្នកឆ្លងសរុប ២០១ ៥០៥ នាក់ ក្នុងនោះបាត់បង់ជីវិត ២៧ ៣៥៩ នាក់ និង៦៨ ៩៤១ នាក់បានជាសះស្បើយ ។ 

គួរបញ្ជាក់ថា ប្រភពនេះ​បានអះអាងទៀតថា អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក​ បានកើន​ឡើង​ជាង ៣ ១១៦ ៦៨០ នាក់ ក្នុងនោះបាត់បង់ជីវិត ២១៧ ១៦៨នាក់ និង ៩២៨ ៧១២ នាក់បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9177679