លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបង្ហាញនូវការលែងអត់ធ្មត់ ចំពោះសម្ពន្ធមិត្ដស៊ីរី លោក បាសារ អាល់អាសាដ ( Bashar al-Assad) ដែលមិនបានដឹងគុណពីការជ្រោមជ្រែងអំណាច ក្រោមអន្តរាគមន៍ នៅក្នុងសង្គ្រាមបង្ហូរឈាម នៅប្រទេសស៊ីរី។
ដោយសារការខឹងសម្បាយ៉ាងខ្លាំង ការធ្លាក់ចុះតម្លៃប្រេង និងការរីករាលដាល នៃមេរោគវីរុស ហើយចង់បញ្ចប់ការផ្សងព្រេងយោធានៅស៊ីរីផងនោះ លោកពូទីន បានទទូចថា លោកអាសាដ ប្រធានាធិបតីស៊ីរី គួរបង្ហាញពីការបត់បែនបន្ថែមទៀត នៅក្នុងការពិភាក្សាជាមួយក្រុមប្រឆាំង ស៊ីរី លើដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ជម្លោះជិតមួយទសវត្សរ៍។
លោក អាសាដ នៅតែមិនព្រមចុះចេញពីតំណែង សម្រាប់ការដោះដូរយកការទទួលស្គាល់ជាអន្ដរជាតិ និងជំនួយរាប់ពាន់លានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ។ សកម្មភាពបែបនេះជំរុញឲ្យមានការប្រឆាំងជំទាស់នឹងប្រធានាធិបតីស៊ីរីផងដែរ។
លោក Alexander Shumilin អតីតអ្នកការទូតរុស្ស៊ី ដែលជាអ្នករៀបចំមជ្ឈមណ្ឌលអឺរ៉ុប-មជ្ឈិមបូព៌ា ដែលផ្ដល់ហិរញ្ញវត្ថុដោយរដ្ឋ នៅទីក្រុងម៉ូស្គូ បានថ្លែងថា វិមានក្រឹមឡាំងឈឺក្បាលដោយសារតែរឿងរបស់ស៊ីរី។ បញ្ហានេះកើតឡើង ដោយសារតែមនុស្សម្នាក់ គឺលោក អាសាដ និងអ្នកគាំទ្ររបស់គាត់។
ការខឹងសម្បារបស់លោក ពូទីន និងភាពអសកម្មរបស់លោក អាសាដ បានបង្ហាញពីភាពមិនច្បាស់របស់រុស្ស៊ី ព្រោះភាគីទាំងពីរដឹងថា គ្មានជម្រើសអ្វី សម្រាប់មេដឹកនាំស៊ីរី ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ។ លោក ពូទីន បានប្រើអន្តរាគមន៍ដោយជោគជ័យ នៅឆ្នាំ២០១៥ នៅក្នុងប្រទេសស៊ីរី ដើម្បីស្តារឥទ្ធិពល នៃអតីតសម័យសូវៀតរបស់រុស្ស៊ី ក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់ នៅមជ្ឈិមបូព៌ា។ លោក អាសាដ បានធ្វើសកម្មភាពយោធា រវាងទីក្រុងមូស្គូ និងអ្នកគាំទ្រយោធាដ៏សំខាន់ម្នាក់ទៀត គឺអ៊ីរ៉ង់ ដើម្បីរក្សាអំណាចរបស់គាត់។
ជាមួយគ្នានេះ លោក អាសាដ បានប្រើកម្លាំងយោធា និងការទូតរបស់រុស្ស៊ី ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសតួកគី ដើម្បីពង្រីកវត្តមានរបស់ខ្លួន នៅក្នុងតំបន់ដែលកាន់កាប់ ដោយក្រុមឧទ្ទាម នៅភាគខាងជើង ក៏ដូចជា គាត់ស្វែងរកការគាំទ្រ ទូទាំងប្រទេសជាមួយនឹងការគាំទ្ររបស់លោក ពូទីន។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេដថា លោក ពូទីន មិនសប្បាយចិត្ដនឹងលោក អាសាដ ចំពោះការមិនសម្របសម្រួលជាមួយភាគីប្រឆាំង នៅក្នុងការចរចាដោះស្រាយបញ្ហានយោបាយ នៅក្នុងប្រទេសស៊ីរី។
ប្រទេសរុស្ស៊ី បានដាក់សម្ពាធលើលោក អាសាដ ឲ្យពិនិត្យទិដ្ឋភាព រយៈពេលជាច្រើនឆ្នាំ ដោយមិនទទួលបានជោគជ័យ សម្រាប់ការសម្របសម្រួលនយោបាយមួយចំនួន ដើម្បីទទួលបានការយល់ព្រមពីអង្គការសហប្រជាជាតិ រហូតឈានដល់ការបោះឆ្នោតឡើង ដែលរំពឹងទុក នៅឆ្នាំ២០២១។ រីឯលោក Yevgeny Prigozhin ជាមន្រ្ដីនៅវិមានក្រឹមឡាំង ក៏បានរិះគន់ដល់លោក អាសាដ និងរបបរបស់លោកផងដែរ៕