Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនពាក់ម៉ាស់ទៅសួរសុខទុក្ខអ្នកជំងឺ អនុប្រធានាធិបតីអាមេរិករងការរិះគន់

អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងជាប្រធានគណៈកម្មការប្រឆាំងកូវីដ១៩ បាន​ទៅ​កាន់​មន្ទីរពេទ្យមួយ នៅរដ្ឋ Minnesota កាលពីថ្ងៃ ទី២៨ ខែមេសា ដោយលោក​មិន​បានពាក់ម៉ាស់ការពារអ្វីឡើយ។ សកម្មភាពបែបនេះ បានរងការរិះគន់យ៉ាងខ្លាំង​ពីពលរដ្ឋ​អាមេរិក។

ឃ្លីបវីដេអូថតនៅមន្ទីរពេទ្យ Mayo Clinic រដ្ឋ Minnesota​ ដែលបានបង្ហោះជាសាធារណៈ​បង្ហាញឲ្យឃើញថា លោក​​ Mike Pence មិនបានពាក់ម៉ាស់ឡើយ។ ​ចំណែកមនុស្សគ្រប់គ្នា សុទ្ធតែពាក់ម៉ាស់ទាំងអស់។

នៅលើគេហទំព័រ​របស់មន្ទីរពេទ្យMayo Clinic បានស្នើឲ្យមនុស្សគ្រប់រូប ទាំងអ្នកជំងឺ បុគ្គលិក និងអ្នកមកសួរសុខទុក្ខ ត្រូវតែពាក់ម៉ាស់ជាចាំបាច់ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក បែរជាមិន​បាន​គោរព​តាមនោះឡើយ។

សកម្មភាពទាំងនោះ បានធ្វើឲ្យអនុប្រធានាធិបតី​រងការថ្កោលទោសយ៉ាងខ្លាំង។ នៅលើ​បណ្តាញ​​សង្គម​​មន្ទីរពេទ្យ Mayo Clinic បានបញ្ជាក់ថា​​ ខាងមន្ទីរពេទ្យ​បានផ្តល់ព័ត៌មាន​ដល់អនុប្រធានាធិបតីអាមេរិក​ ឲ្យពាក់ម៉ាស់ ពេលទៅសួរសុខទុក្ខ នៅក្នុងមន្ទីរពេទ្យ​នេះ ប៉ុន្តែ​លោក​មិនបានធ្វើតាមសំណើនោះឡើយ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន​ លោក​​ Mayo Clinic បានបញ្ជាក់ថា​ ការពាក់ម៉ាស់ មិនមែនជាការចាំបាច់របស់លោកឡើយ ដោយលោកបានធ្វើតេស្តរកកូវីដ១៩ ជាប្រចាំ ហើយអ្នកនៅក្បែរខ្ញុំ ក៏ដូចគ្នាដែរ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9177518