ជាងគំនូរដ៏ល្បីនិងជាវិចិត្រករជាតិលោក Chavalit Sermprungsuk បានទទួលមរណភាពដោយសារឆ្លងវីរុសកូរ៉ូណានៅ Netherland កាលពីថ្ងៃចន្ទ ក្នុងជន្មាយុ ៨០ឆ្នាំ។
លោក Chai Nakornchai អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌បាននិយាយកាលពីថ្ងៃអង្គារថា វិចត្រករលោក Chavalit បានស្លាប់នៅមន្ទីរពេទ្យ OLVG ក្នុងទីក្រុង Amsterdam នៅម៉ោង ១១ និង ៣០ នាទីម៉ោងក្នុងស្រុក។ លោក Chavalit កើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៣៩ នៅខេត្ត Khon Kaen ហើយលោកបានសិក្សានៅសកលវិទ្យាល័យ Silpakorn ក្នុងទីក្រុងបាងកកនិងជានិស្សិតចុងក្រោយដែលបង្រៀនដោយលោកគ្រូ Silpa « Ajarn Farang» Bhirasri ដែលជាបិតានៃសិល្បៈទំនើបនៅប្រទេសថៃ។ គាត់បានបន្តការសិក្សានៅ Rijksakademie van Beeldende Kunsten ក្នុងទីក្រុង Amsterdam និងក្រោយមកលោកបានចំណាយពេលវេលា ៦ទសវត្សរ៍ដើម្បីបែងចែកពេលវេលារបស់លោកដោយបម្រើការទាំងនៅថៃនិងនៅ Netherland ។ Chavalit គឺជាវិចិត្រករឆ្នើមម្នាក់ហើយស្នាដៃរបស់គាត់មានទាំងគំនូរជាក់ស្តែង គំនូរអរូបិយ និងគំនូរឌីជីថល។ នៅដើមឆ្នាំនេះការតាំងពិព័រណ៍នៃស្នាដៃរបស់គាត់គឺ «សិល្បៈមហោស្រព Chavalit 80+» ដែលមានការបោះពុម្ពទឹកថ្នាំឌីជីថលហើយកម្មវិធីនេះធ្វើឡើងនៅទីក្រុងបាងកកដើម្បីប្រារព្ធខួបកំណើតគម្រប់ ៨០ឆ្នាំរបស់គាត់។
រុបតំណាង
Chavalit មានជំងឺបេះដូងនិងជំងឺមហារីកកូនកណ្តុរមុនពេលមានរោគសញ្ញានៃជំងឺឆ្លងកូរ៉ូណានៅថ្ងៃទី១០ ខែមេសា។ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសកូរ៉ូណានិងបានចូលមន្ទីរពេទ្យ OLVG នៅថ្ងៃទី១៧ ខែមេសា។ ពិធីបុណ្យសពនឹងត្រូវប្រារព្ធធ្វើសម្រាប់លោក Chavalit នៅថ្ងៃសុក្រវេលាម៉ោង ១០:៣០ នាទីព្រឹកនៅឯមជ្ឈមណ្ឌលវប្បធម៌ថៃ។ លោក Chavalit មានភរិយាម្នាក់ដែលនៅរស់រានមានជីវិតឈ្មោះថា Phanee Metongkum ដែលជាអ្នកសិល្បៈផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post