ប្រទេសចិនថ្មីៗនេះត្រូវបានអនុញ្ញាតិឲ្យសិស្សចូលរៀនវិញ នៅតាមសាលារបស់ខ្លួន ប៉ុន្តែដើម្បីការពារខ្លួនពីកូវីដ១៩ តម្រូវពាក់ការពារខ្លួនមួយដែលមានឈ្មោះ មួក១ម៉ែត្រ។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បន្ទាប់ពីរយៈពេល៣ខែ នៃការបិទសាលា ដោយសារតែជំងីកូវីដ១៩នោះ សាលាមួយនៃប្រទេសចិនបានអនុញ្ញាតិអោយកូនសិស្សរបស់ខ្លួនចូលរៀនវិញ ដោយតម្រូវអោយពាក់មួកមួយដែលអាចរក្សាគំលាតរបស់ពួកគេបាន១ម៉ែត្យ (៣ហ្វីត) ដើម្បីរក្សាបាននូវការពារនូវការប៉ះពាល់ខ្លួនយ៉ាងជិត។
គួរបញ្ជាក់ថា គំនិតនៃការតម្រូវអោយសិស្សពាក់មួយ១ម៉ែត្យនេះជាគំនិតផ្តួចផ្តើមរបស់ សាលាបឋមសិក្សាYangzheng មួយក្នុងខេត្ត Zhejiang ដែលអនុញ្ញាតិអោយសិស្សថ្នាក់ទី ១រហូតដល់ថ្នាក់ទី៣ ចូលរៀនវិញនៅតាំងពីថ្ងៃ ទី២៦ នាពេលថ្មីៗនេះ៕
ប្រភព៖ dailymail